ព័ត៌មានជាតិ

ពលរដ្ឋ០២ឃុំនៅស្រុកកណ្តាលស្ទឹង ទទួលបានអណ្តូងទឹកស្អាតចំនួន១០

កណ្តាល: កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ លោកស្រី ពេជ្រ ចន្ទមុន្នី ភរិយាលោក ហ៊ុន ម៉ាណែត និងជាតំណាងដ៏ខ្ពុងខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមដំណើរជាមួយក្រុមការងារមួយចំនួនទៀតបានប្រគល់អណ្តូងទឹកស្អាតចំនួន១០ ជួនដល់ប្រជាពលរដ្ឋអាស្រ័យផលនៅក្នុងឃុំចំនួន២គឺឃុំត្បែង និងឃុំត្រពាំងវែង ស្រុកកណ្កាលស្ទឹង ខេត្តកណ្តាល។

នៅក្នុងឱកាសជួបសំណេះសណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលទទួលអាស្រ័យផលអណ្តូងទឹកស្អាតទាំងអស់ លោកស្រី ពេជ្រ ចន្ទមុន្នី ប្រធានមូលនីធីអណ្តូងទឹកស្អាតបានមានប្រសាសន៍ថា អំណោយអណ្តូងទឹកទាំងនេះគឺជាអំណោយកេរ្តិ៍មរតករបស់ អ្នកឧញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌីប៉ុក ដែលត្រូវជាឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ដែលគាត់ទទួលអនិច្ចកម្មទៅហើយនោះ។ តែនៅពេលដែលគាត់នៅមានជីវិតគាត់គឺជាមនុស្សដែលចូលចិត្តធ្វើបុណ្យសន្សំកុសល តែងតែគិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ ជាពិសេសទាក់ទងទៅនិងការខ្វះខាតទឹកប្រើប្រាស់។
គួររំលឹកថាកាលដែលលោកនៅមានជីវិតលោកគឺជាមនុស្សដែលមានចិត្តសប្បុរសធម៌ បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជាច្រើនក្នុងវិស័យមនុស្សធម៌ ដូចជាការកសាងសាលារៀន វត្តអាម របង និងទ្រព្យសម្បត្តិសាធារណ:មួយចំនួនទៀត។

ដូច្នេះហើយនៅពេលដែលលោកលាចាកលោកទៅ ទើបកូនចៅសម្រេចយកថវិកាដែលនៅសេសសល់ មកធ្វើជាមូលនិធិអណ្តូងទឹកស្អាតដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថាសព្វថ្ងៃនេះមូលនីធិអណ្តូងទឹកស្អាតបានធ្វើជូនប្រជាពលរដ្ឋបានជាង៣០០អណ្តូងហើយ រួមទាំងអណ្តូងដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការជាង២០០អណ្តូង។ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ និងអ្នកទទួលអាស្រ័យផលនៃអណ្តូងទឹកស្អាតបានមានអារម្មណ៍សប្បាយរីករាយពេលដែលបានអណ្តូងទឹកនេះសំរាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

នៅក្នុងឱកាសនោះ លោកស្រីក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះជួយ ពិនិត្យនិងព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ រួមទាំងថ្នាំសង្កូវព្យាបាលមួយចំនួនទៀត។
លើសពីនោះបើមានបងប្អូនប្រជាពលរដ្ឋណាមានជំងឺធ្ងន់ធ្ង រឺកាយសម្បទាខុសពីប្រក្រតីនោះ គ្មានលទ្ឋភាពព្យាបាល លោកស្រី និងក្រុមគ្រូពេទ្យបានយល់ព្រមទទួលយកមកព្យាបាលនៅភ្នំពេញ រាល់ការព្យាបាល និងការចំណាយផ្សេងៗគឺជាបន្ទុករបស់លោកស្រី ដោយមិនគិតពីពូជសាសន៍ រឺនិន្នាការនយោបាយអ្វីនោះទេ។ ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា នេះគឺការងារមួយចូលរួមចំណែកជួយដល់ជីវភាពប្រជាជនក្នុងសហគមន៍ឲ្យកាន់តែល្អប្រសើរឡើង៕

photo_2016-08-27_19-06-31

photo_2016-08-27_19-06-28

photo_2016-08-27_19-06-25

photo_2016-08-27_19-06-22

photo_2016-08-27_19-06-12

photo_2016-08-27_19-06-15

photo_2016-08-27_19-06-17

photo_2016-08-27_19-06-20

photo_2016-08-27_19-06-01

photo_2016-08-27_19-06-04

photo_2016-08-27_19-06-06

photo_2016-08-27_19-06-09

photo_2016-08-27_19-05-57

photo_2016-08-27_19-05-52

photo_2016-08-27_19-05-48

photo_2016-08-27_19-05-45

មតិយោបល់