ព័ត៌មានជាតិ

លោក ចូ បៃដិន បង្កការភាន់ច្រឡំ ដោយប្រកាសការពារកោះតៃវ៉ាន់ ក្នុងករណីចិនប្រើកម្លាំងយោធា

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកនឹងចូលជួយកោះតៃវ៉ាន់ ប្រសិនបើចិនប្រើប្រាស់កម្លាំង យោធាលើដែនកោះមួយនេះ។

លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅឯវេទិការមួយរៀបចំឡើងដោយសា្ថនីយ៍ទូរទស្សន៍នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលានេះ និងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសម្របសម្រួលដែលសួរថាតើ សហរដ្ឋអាមេរិកនឹងចូលជួយកោះតៃវ៉ាន់ដែរឬទេ ប្រសិនបើមានការវាយប្រហារពីចិន។
ឆ្លើយតបទៅនឹងសំណួរនេះ លោក បៃដិន បានឆ្លើយយ៉ាងខ្លីដូច្នេះថា «ពិតណាស់, យើងបានប្ដេជ្ញាចិត្តថានឹងធ្វើរឿងមួយនេះ»។

ចិនបានចាត់ទុកថាកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយព្រមានប្រើកម្លាំងយោធា នៅក្នុងករណីចាំបាច់ ឬក៏មានបរទេសណាមួយព្យាយាមបំបែកតៃវ៉ាន់ ចេញពីចិនដីគោក។ ការលើកឡើងបែបនេះរបស់លោក បៃដិនត្រូវបានគេរំពឹងថានឹងធ្វើឱ្យចិនខឹងសម្បារ ហើយធ្វើឱ្យស្ថានភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់កាន់តែមាន ភាពតានតឹង៕

ប្រភព៖​​​​​​ Reuters

មតិយោបល់