ចាប់ពីពាក់កណ្ដាលឆ្នាំ ២០១៦ ក្រុមហ៊ុនហ្វាំងឡង់ Nokia អាចមានសិទ្ធិផលិតស្មាតហ្វូនវិញ ព្រោះថាកិច្ចព្រមព្រៀងជាមួយ Microsoft ត្រូវបានបញ្ចប់។ នៅពេលនេះមានព័ត៌មានថ្មីមួយថា ក្រុមហ៊ុន Nokia កំពុងតែស្វែងរកដៃគូសហការក្នុងការផលិតស្មាតហ្វូន សម្រាប់អនាគតដ៏ខ្លីខាងមុខ។
ជាជើងឯកល្បីឈ្មោះ ១៤ឆ្នាំ ក្រុមហ៊ុន Nokia បានធ្លាក់ចុះនូវប្រជាប្រិយភាព ដោយសារតែយុគសម័យស្មាតហ្វុន ប៉ុន្តែ Nokia មិនបានបោះបង់ទីផ្សារមួយនេះឡើង បើទោះបីជាបានលក់អាជីវកម្មទូរស័ព្ទចល័យឲ្យទៅក្រុមហ៊ុន Microsoft ក្នុងតម្លៃជាង ៧,៥ពាន់លានដុល្លារអាមេរិកក្ដី។
បើតាមការលេចឮនូវព័ត៌មានមួយចំនួនបានឲ្យដឹងថា ក្រុមហ៊ុន Nokia អាចសហការជាមួយនឹងក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ Apple ព្រោះថាកន្លងមក Nokia បានសហការគ្នាជាមួយ Foxconn ក្នុងការផលិត Nokia Tablet N1 ដែលចេញលក់នៅលើទីផ្សារប្រទេសចិន៕
ព័ត៌មានជាតិ
មតិយោបល់