កំពង់ចាមៈ អគ្គិសនីកំពង់ចាម នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈ១ថ្ងៃ ចាប់ពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ រហូតដល់នាឡិកាស្ទង់លក់ថាមពលឲ្យអគ្គិសនីក្រចេះ ខេត្តក្រចេះ។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកំពង់ចាម កាលពីថ្ងៃម្សិលមិញ។
ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង១៖០០នាទីរសៀល ដើម្បីឲ្យក្រុមហ៊ុន អ៊ី ឌី ខន សាងសង់បណ្ដាញ MV-LV ចូលភូមិពន្លាក ឃុំចុងជៀច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បញ្ជាក់ អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ទៅតាមការជាក់ស្ដែងនៅពេលការងារបញ្ចប់៕

មតិយោបល់