ខេត្តព្រះសីហនុៈបើទោះជាអាជ្ញាធរខេត្តចេញសេចក្តីថ្លែងបង្ហាញពីគោលជំហរការពារដីព្រែឈើតំបន់ក្បាលឆាយដែលជាប្រភពផ្គត់ផ្គង់ទឹកស្អាតតែមួយគត់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុព្រមទាំងធ្វើការព្រមានយ៉ាងធ្ងន់ធ្ងរផងដែរចំពោះជនខិលខូចដែលមានការពាក់ពន្ធ័ចូលទៅកាប់បំផ្លាញព្រែឈើទន្ទ្រានវាទទីយកដីតំបន់នោះតាំងទីលំនៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លូនខុសច្បាប់យ៉ាងណាក៍ដោយ។ប៉ុន្តែសំរាប់ក្រុមជនខិលខូចទាំងនោះពូកគេហាក់មិនបានខ្វាយខ្វល់អ្វីទាំងអស់តែផ្ទុយទៅវិញសកម្មភាពពូកគេនៅតែបន្តយ៉ាងផ្គើនព្រមទាំងមានការគៀងគរប្រមូលផ្តុំគ្នាក្នុងគោលដៅធ្វើការតវ៉ាជាមួយអាជ្ញាធរខេត្តទៀតផង។ដោយភាពក្លាហាននែក្រុមប្រជាពលរដ្ឋខិលខូចទាំងនោះត្រូវបានគេសង្ស័យថាពូកគេមានអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនូននៅពីក្រោយខ្នងជាអ្នកជំរុញនិងគាំទ្រក្នុងរឿងនេះ។
.ជុំវិញបញ្ហារខាងលើនេះឯកឧត្តម តេង សាវុង រដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ២០១៤ក៍គេសង្កេតឃើញមានវត្តមានចុះទៅធ្វើការពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពប្រជាពលរដ្ឋដែលកំពង់រស់បែបអានាធិបតេយ្យក្នុងតំបន់ក្បាល់ឆាយនេះផងដែរ។
.លោកឈិត សុខុន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍បញ្ជាក់ថាទីតាំងដីតំបន់ដែលប្រជាពលរដ្ឋកំពង់បោះជំរុំសាងសង់ខ្ទម.ផ្ទះរស់នៅយ៉ាងអនាធិបតេយ្យខាងលើនោះអាជ្ញាធរខេត្តកំពង់ចុះពិនិត្យមើលជាក់ស្តែងនិងធ្វើការស្រង់មតិនែប្រជាពលរដ្ឋទាំងនោះរកមើលអ្នកដែលមិនមានដីរស់នៅពិតប្រាកដដើម្បីធ្វើការដោះស្រាយផ្តល់ដីធ្លីកម្មសិទ្ធិឲ្យពូកគាត់បានរស់នៅស្របច្បាប់ពីព្រោះអជ្ញាធរខេត្តបានរៀបចំដីជាឡូរ៏ៗរូចជាស្រេចហើយនៅឯស្រុកស្ទឹងហាវសំរាប់ទុកចែកជូនប្រជាពលរដ្ឋដែលមិនមានដីពិតប្រាកដ។ហើយសំរាប់ដីតំបន់ជំរាលក្បាលឆាយនេះអជ្ញាធរនិងចាត់វិធានអនុវត្តន៏ច្បាប់យ៉ាងម៉ឺងម៉ាត់ធ្វើការបោះសម្អាតឲ្យអសស់មិនអនុញាត្តិឲ្យកើតមានតទៅទៀតនោះឡើយហើយប្រជាពលរដ្ឋធ្វើការប្រឆាំងតវ៉ាទាំងបំពានអាចប្រឈរមុខការផ្តន្ទាទោសតាមនិតីវិធីនែច្បាប់មិនអាចគេចរូចនោះឡើយ។
.លោកឈិតសុខុនអភិបាលនែគណៈអភិបាលខេត្តព្រះសីហនុជុំវិញបញ្ហារភាពអនាធិបតេយ្យខាងលើនេះលោកបានធ្វើការអំពាវនាវផងដែរទៅដល់ក្រុមមន្ត្រីរាជការ.កងកំលាំងប្រដាប់អាវុរូមនិងអង្គការសង្គមស៊ីវិលបើសិនជាមានការពាក់ពន្ធ័ធ្វើជាខ្នងបង្អែករូមគំនិតក្នុងបទល្មើសខាងលើនេះសូមមេត្តាដក់ខ្លូនឲ្យអស់ជាសវាងប្រឈរមុខនិងផ្លូវច្បាប់ពីព្រោះចំណាតការរបស់អជ្ញាធរខេត្តព្រះសីហនុនៅតែបន្តរហូតមិនមានការយោគយល់នោះឡើយ។
.គូររំលិកផងដែរថាដីតំបន់អនុក្រិត្យជំរាលក្បាលឆាយខាងលើនេះមានទំហំ៦០២០២ហិកតាប៉ុន្តែរដីព្រែឈើទាំងនោះបច្ចុប្បន្នមួយចំនូនត្រូវបានគ្រប់គ្រងដោយកម្មសិទ្ឋិឯកជននិងមួយចំនូនទៀតត្រូវបានប្រជាពលរដ្ឋចូលមករស់នៅកាន់កាប់ដោយខុសច្បាប់បង្ករភាពអានាធិបតរយ្យរូមនិងការកាប់បំផ្លាញព្រែឈើជាប្រចាំយ៉ាងរង្គាលផងដែរ។សកម្មភាពលូចកាប់ព្រែឈើវាទីយកដីតំបន់ខាងលើនេះមិនមានប្រជាពលរដ្ឋមកពីរណានោះទេគឺប្រជាពលរដ្ឋខិលខូចដែលរស់នៅតំបន់នោះតែម្តងដោយពូកគេបានលូចធ្វើសកម្មភាពកាប់ព្រែឈើនៅពេលយប់ជាហូរហែរពីកន្លែងមួយទៅកន្លែងមួយដោយក្នុង១ឆ្នាំៗការលូចកាប់បំផ្លាញព្រែឈើវាតទីយកដីមិនតិចជាងពី៥០ទៅ៧០ហិកតានោះឡើយ៕
ព័ត៌មានជាតិ
មតិយោបល់