ព័ត៌មានជាតិ

ករណីឃាតកម្មជនសង្ស័យខឹងជនរងគ្រោះវាយ២ដៃចំមុខពេលផឹកសុីយកចបជីកដាក់ចំក្បាលបណ្តាលអោយស្លាប់ត្រូវសមត្ថកិច្ចឃាត់…

កែប:ប្រភពយោងតាមផេកGRK Newsបានអោយដឹងថា ដោយបានទទួលព័ត៌មានថាមានករណីឃាតកម្មកើតទ្បើងនៅភូមិ អន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងដោយមានការសម្របសម្រួលពី ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។
នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកដំណាក់ចង្អើរដឹកនាំដោយលោក អនុសេនីយ៍ឯក អ៊ុច ដារ៉ាវុទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកដំណាក់ចង្អើរ បានចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ វុធ ម៉ៅ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករចំការម្រេច ពាក់ព័ន្ធករណីឃាតកម្ម ដែលកើតឡើងនៅចំណុចចំការស្វាយស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ជនសង្ស័យខាងលើបានយកចបជីកវាយទៅលើជនរងគ្រោះឈ្មោះ ឃន នេន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករចំការម្រេចជាមួយគ្នារស់នៅភូមិ ឃុំ កើតហេតុខាងលើ ត្រូវ ២ ចបជីកចំក្បាលខាងក្រោយផ្នែកខាងស្តាំបណ្តាលរយះ ៥ ស,ម និងជម្រៅ ១ ស,ម និង លើស្លឹកត្រចៀកខាងស្តាំ បែក ៣ ស,ម និងជម្រៅ ១ ស,ម បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ មូលហេតុជនសង្ស័យ ខឹងជនរងគ្រោះវាយខ្លួនពីរដៃចំមុខពេលផឹកស៊ី ។
ក្រោយពីគ្រូពេទ្យ និងជំនាញបានធ្វើកោសល្យវិច័យរួច សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ឃាត់ខ្លួន និង កសាងសំណុំតាមនីតិវិធី។

មតិយោបល់