លោកអ្នកប្រហែលជាមិនទាន់ភ្លេចមែនទេ ដែលមុននេះបន្តិច Sony បានដាក់បង្ហាញនូវទូរស័ព្ទដៃដែលមានកាមេរ៉ា 12 មេហ្គាភិចសែល រួមជាមួយនឹងមុខងារជាច្រើន ដែលអ្នកគិតថាវាពិតជាអស្ចារ្យ ប៉ុន្តែសម្រាប់ពេលនេះ កាន់តែអស្ចារ្យ និងភ្ញាក់ផ្អើលជាមុនទៅទៀត ព្រោះថា មានទូរស័ព្ទដៃថ្មីដែលមានកាមេរ៉ាទំហំដល់ទៅ 16 មេហ្គាភិចសែល។ តើក្រុមហ៊ុនអីក៏សាហាវម្លេះ? Polaroid បានប្រកាសបង្ហាញនូវទូរស័ព្ទដៃដែលប្រើ Android OS សេរី Cameraphone គឺ Polaroid SC 1630។ សម្រាប់ម៉ូដែលនេះមានកាមេរ៉ាទំហំ 16 មេហ្គាភិចសែល ដែលអាចធ្វើការហ្សូមជាលក្ខណៈអ៊ុបទីខលបាន 3x និងឌីជីថលបាន 5x នេះបើយោងតាម Engadget។ សម្រាប់ព័ត៌មាន SC 1630 បានអេក្រង់ទំហំ 3.2 អ៊ីងប្រភេទ Touchscreen មានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 512 តែអាចថែមបានរហូតដល់ទៅ 32 GB ប៉ុន្តែសម្រាប់ប្រព័ន្ធដំណើរការនៅមិនទាន់ដឹងថាប្រើ Android OS ជំនាន់ណានោះទេ។
SC1630 អាចនឹងមានលក់នៅលើទីផ្សារអំឡុងខែមេសា និងមានតម្លៃប្រហែលជា 299 ដុល្លារ៕
តើលោកអ្នកគិតយ៉ាងណាដែល សម្រាប់ព័ត៌មាននេះ? កាមេរ៉ា 16 មេហ្គាភិចសែល តែមេម៉ូរ៉ីវិញ មានត្រឹមតែ 512 MB ហើយតម្លៃ 299 ដុល្លារទៀត នេះពិតជាកម្រនឹងជួបប្រទះមែន!
មតិយោបល់