នាពេលថ្មីៗនេះ ក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ជី ហ្គៀ បានបញ្ចេញនូវសមិទ្ធផលថ្មីចំនួនពីរគឺពុម្ពអក្សរខ្មែរ យូនីកូដ និង ក្តារចុចភាសាខ្មែរសំរាប់អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន LG Optimus 2X ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ។
ចាប់ពីថ្ងៃនេះតទៅ រាល់ទូរស័ព្ទ LG Optimus 2X ដែលដាក់លក់នៅតាមទីផ្សារគឺដំណើរការដោយប្រព័ន្ធ Android v2.3 និងមានពុម្ពអក្សរខ្មែរ យូនីកូដរួចជាស្រេចសំរាប់ការសរសេរ និង ការអាន ជាពិសេសការបើកមើលវេបសាយអក្សរខ្មែរ។
ជាមួយនឹងពុម្ពអក្សរខ្មែរយូនីកូដដែលមានស្រាប់នៅក្នុងទូរស័ព្ទ LG Optimus 2X (P990)ធ្វើអោយយើងកាន់តែងាយស្រួលក្នុងការប្រើប្រាស់ និង ការសរសេរអក្សរ ដោយយើងគ្រាន់តែចូលទៅកាន់ Android Market រួចស្វែងរកពាក្យថា “Phum Keyboard” បន្ទាប់មក download និង install នោះយើងនឹងទទួលបានបទពិសោធន៍ថ្មីនៃការប្រើប្រាស់ពុម្ពអក្សរខ្មែរយូនីកូដ នៅក្នុងទូរស័ព្ទដៃយ៉ាងពេញលេញ។
ចំពោះអតិធិជនដែលកំពុងប្រើប្រាស់ទួរស័ព្ទ LG Optimus 2X ដែលមានប័ណ្ណធានាត្រឹមត្រូវ ក្រុមហ៊ុន ជី ហ្គៀនឹងធ្វើការដំឡើងពុម្ពអក្សរខ្មែរយូនីកូដដោយមិនគិតថ្លៃសេវា។ សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមជ្ឈមណ្ឌលសេវាកម្ម LG ស្ថិតនៅអាគារលេខ 188 មហាវិថីម៉ៅសេទុង ឬតាមទូរស័ព្ទ 023 22 54 54។
ក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ជី ហ្គៀ កំពុងតែខិតខំប្រឹងប្រែងដើម្បីធ្វើអោយទូរស័ព្ទ LG ស្មាតហ្វូន (ឬ Optimus ស៊េរី) ទាំងអស់អាចប្រើប្រាស់ពុម្ពអក្សរខ្មែរយូនីកូដបានយ៉ាងពេញលេញ។ ក្រុមហ៊ុនជី ហ្គៀនឹងបន្តខិតខំ អោយកាន់តែខ្លាំងថែមទៀតដើម្បីអោយអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនម៉ាក LG ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនៗ ដើម្បីជួយសំរួលដល់ការងារ ការសិក្សា និងការកំសាន្ត ។
អត្ថបទដក់ស្រង់ចេញពី https://ggear.com.kh
មតិយោបល់