
Ice Cream Sandwich គឺជាប្រព័ន្ធដំណើរការតែមួយគត់ដែលក្រុមហ៊ុន Google បានយកចិត្តទុកដាក់ និងយកមកធ្វើការ ប្រកួតប្រជែងជាមួយនឹងប្រព័ន្ធដំណើរឯទៀត។ មានពាក្យចចាមអារ៉ាមមួយបាននិយាយថា Android នឹងចេញនូវជំនាន់ថ្មីគឺ Android 5.0 Jelly Bean ដែលនឹងដំណើរការក្នុងត្រីមាសទី២ឆ្នាំនេះ។ ប៉ុន្តែសម្រាប់ពាក្យឥតបានការទាំងនេះ មិនត្រូវបានក្រុមហ៊ុន មានប្រតិកម្មឡើយ។
បើយោងតាមប្រភពព័ត៌មានពីគេហទំព័រ DigiTimes បានឲ្យដឹងថា ប្រព័ន្ធដំណើរការ Android 5.0 Belly Bean នេះនឹងអាចប្រើសម្រាប់ឧបករណ៍ដែលមានអេក្រង់ធំៗដូចជា tablets ឬ netbook ជាដើម។
លក្ខណៈពិសេសសម្រាប់ Android OS ថ្មីនេះគឺប្រហែលជានឹងអាចមាន Chrome OS មកជាមួយផងដែរ មានន័យថា អាចប្រើជាលក្ខណៈ Dual-boot ដោយមិនចាំបាញ់បិទម៉ាស៊ីន។ ទាំងនេះគឺជាគម្រោងការមួយដែលធ្វើឲ្យប្រព័ន្ធដំណើរការ Android OS កាន់តែមានប្រជាប្រិយភាព និងជាការផ្លាស់ប្តូរបទពិសោធថ្មី។
សម្រាប់ Dual-boot ដែលបង្កើតជាមួយនឹងAndroid 5.0 Jelly Bean គឺនឹងប្រើសម្រាប់កុំព្យូទ័រ ហើយអាចនឹងបំពាក់ទៅលើកុំព្យូទ័រ ASUS Transformer Prime ប៉ុន្តែទាំងនេះគ្រាន់តែជាការប៉ានប្រម៉ានប៉ុណ្ណោះ៕
មតិយោបល់