បើតាមការឲ្យដឹងពីគេហទំព័របរទេសមួយបានចុះផ្សាយថា កម្មវិធី Siri របស់ក្រុមហ៊ុន Apple អាចនឹងត្រូវបំពាក់ទៅលើរថយន្ត Mercedes-Benz។
អ្នកជំនាញផលិតរថយន្តរបស់អាឡឺម៉ង់ គ្រោងនឹងធ្វើការបញ្ចូលនូវកម្មវិធី Siri ដែលកំពុងតែពេញនិយម និងមានប្រជាប្រិយភាពនេះចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា A-Class electronics ដែលផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកបើកបរក្នុងការទំនាក់ទំនងជាមួយនឹងរថយន្តតាមរយៈ iPhone ព្រមជាមួយគ្នានោះ អ្នកប្រើប្រាស់អាចប្រើ Siri បានធម្មតាដូចជាប្រើនៅលើ iPhone ផងដែរ។
សម្រាប់ការបង្ហាញ និងការប្រើប្រាស់នូវ Siri ជាមួយនឹងរថយន្ត Mercedes នឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ៕
មតិយោបល់