ព័ត៌មានជាតិ

Dani Pedrosa លើកពាន​MotoGP នៅ អាល្លឺម៉ង់​

ប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា កីឡាករប្រណាំង MotoGP របស់ក្រុមហុងដា Dani Pedrosa បានយកឈ្នះការប្រកួតនៅទីលាន ប្រទេស អាល្លឺម៉ង់កាលពីថ្ងៃអាទិត្យកន្លងម្សិលមិញនេះ បន្ទាប់ពីមិត្តរួមក្រុមហុងដារបស់គ Casey Stoner ជួបគ្រោះ ថ្នាក់បោះបង់ចោលការប្រកួតនោះ។

Dani Pedrosa កីឡាកររបស់អេស្ប៉ាញរូបនេះ បានឈ្នះជាលើកដំបូងក្នុងរដូវកាលនេះបន្ទាប់ពីមកដល់ទីមុនគេប្រើ ថេរវេលា 41 នាទី 28 វិនាទី 396 តាមពីក្រោយយ៉ាងប្រកៀកប្រកិតដោយមិត្តរួមជាតិអេស្ប៉ាញដូចគ្នាគឺ Jorge Lorenzo ខណៈដែលលេខបីគឺកីឡាករ Andrea Docizioso សញ្ជាតិអ៊ីតាលី។ ទោះជាយ៉ាងណាក៏ដោយនៅពេលនេះ Jorge Lorenzo បាននាំមុខរួមក្នុងតារាងជើងឯកពិភពលោកដោយមាន ពិន្ទុ 160 ខណៈដែលអ្នកឈ្នះនៅអាល្លឺម៉ង់នេះ Dani Pedrosa មាន 146 ពិន្ទុ ជើងឯកឆ្នាំមុន Casey Stoner មាន 140 ពិន្ទុ។ ដោយឡែកសំរាប់ការប្រកួត Moto2 អ្នកឈ្នះ គឺកីឡាករ Marc Marquez សញ្ជាតិអេស្ប៉ាញ ឯ Moto3 គឺកីឡាករអាល្លឺម៉ង់ Sandro Cortese៕

ំMotoGP

មតិយោបល់