ព័ត៌មានជាតិ

Surface tablets នឹងលក់តែលើ Store របស់ Mircorsoft តែ​ប៉ុណ្ណោះ

នៅពេលដែលក្រុមហ៊ុន Microsoft បានប្រកាសបង្ហាញនូវSurface tablet កាលពីខែមុន បានធ្វើឲ្យបណ្ដាអ្នកប្រើប្រាស់ និងក្រុមហ៊ុនផ្សេងៗដែលនៅជុំវិញ Microsoft មានអារម្មណ៍រំជើបរំជួល ហើយក្រុមហ៊ុនដែលទទួលលក់នូវឧបករណ៍អេឡិចត្រូនិកក៏មានអារម្មណ៍សប្បាយរីករាយ ដោយរំពឹងថា ទីផ្សារនៃការលក់ tablets របស់ខ្លួននឹងកើនឡើងមួយកម្រិតទៀតជាមួយនឹងSurface tablets តែនៅពេលនេះអ្វីៗត្រូវចប់។

នៅក្នុងកិច្ចពិភាគ្សាជាមួយនឹង CRN លោក Steve Ballmer ដែលជានាយកប្រតិបត្តិរបស់ ក្រុមហ៊ុនបានធ្វើឲ្យមហាជនដែលចូលរួមស្ដាប់មានការរន្ធចិត្ត ដោយលោកបាននិយាយថា Surface tablets គឺនឹងមានលក់តែនៅលើ Store និងគេហទំព័ររបស់ក្រុមហ៊ុនប៉ុណ្ណោះ ដូច្នេះអតិថិជនដែលចង់បាន អាចស្វែងរកនៅតាមបណ្ដាហាងលក់របស់ Microsoft៕

microsoft

មតិយោបល់