កីឡាករលំដាប់ទី ៣ របស់ពិភពលោក Rafael Nadal បាននិយាយកាលពីពេលកន្លងមកថ្មីនេះថា រូបគេនិងធ្វើ អ្វីៗទាំងអស់ឲ្យទៅរួចដើម្បីជាពីរបួសក្បាលជង្គង់ ដែលខ្លួនមានឲ្យទាន់ពេល ចូលរួមក្នុងព្រឹត្តការណ៍ អូឡាំ ពិកក្នុងក្រុង ឡុងដ៏។
ម្ចាស់មេដាយមាសអូឡាំពិកទីក្រុងប៉ៃជិងប្រទេសចិន សញ្ជាតិអេស្ប៉ាញ Rafael Nadal រូបនេះសម្រាប់ការប្រកួតក្នុងព្រឹត្តការណ៍ Wimbledon ឆ្នាំនេះគេធ្វើមិនបានល្អឡើយ ដោយធ្លាក់ចេញពីការប្រកួតនៅក្នុងជុំទី ៣ បន្ទាប់ពីរបួសនោះកើតមានឡើងជាថ្មីម្តងទៀត នៅពេលជួបប្រកួតនិងកីឡាករ Novak Djokovic ក្នុងទីក្រុងម៉ាទ្រីត។ Nadalបាន ប្រាប់ឲ្យដឹងថាបន្ទាប់ពីគេទទួលបាន ពានរង្វាន់នៅ Roland Garros, French Open រួចមក រូបគេហាក់ដូចជាធ្លាក់ចុះបន្តិច ដោយសារតែរបួស ប៉ុន្តែគេសង្ឈឹមថាមុនពេលអូឡាំពិកចាប់ផ្តើម របួសក្បាលជង្គង់និងជាសះស្បើយជាក់ជាមិនខានឡើយ។
គួររំលឹកផងដែរថាប្រទេសអេស្ប៉ាញធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្ត ការណ៍អូឡាំពិកទីក្រុង Barcelona នៅក្នុងឆ្នាំ ១៩៩២ ហើយ Nadal បានដណ្តើមជ័យជម្នះក្នុងការប្រកួត ២ នាក់ទល់និង២ នាក់ ទីក្រុង អាតែន ២០០៤ និងដណ្តើមបានមេដាយមាសឯកត្តជននៅទីក្រុងប៉ៃជិង ២០០៨ ផងដែរ៕
មតិយោបល់