ភ្នំពេញ៖ ប្រទេសកម្ពុជា បានចេញអាជ្ញាប័ណ្ណប្រតិបត្តិការដល់ក្រុមហ៊ុនថ្មី ២.៩៨៨ក្រុមហ៊ុន កាលពីឆ្នាំ ២០១៣ ដោយបានធ្លាក់ចុះ ១២ភាគរយ បើធៀបនឹងឆ្នាំ ២០១២ ដោយបានធ្លាក់ចុះពី ៣.៣៨៦ក្រុមហ៊ុន។ នេះបើយោងតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃពុធម្សិលមិញ។
ការចុះបញ្ជីអាជីវកម្មថ្មី នៅឆ្នាំ ២០១៣ មានក្រុមហ៊ុនបរទេសដែលបានចុះបញ្ជីចំនួន ១.៤៤៨ ដោយបានធ្លាក់ចុះ ៩ភាគរយ ស្រពពេលដែលការចុះឈ្មោះក្រុមហ៊ុនក្នុងស្រុក បានធ្លាក់ចុះ ១៤ភាគរយ ដោយមានចំនួន ១.៥៤០។
ក្រុមហ៊ុនបរទេសភាគច្រើន ត្រូវបានគ្រប់គ្រងដោយប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងវៀតណាម ដែលដំណើរអាជីវកម្ម ទៅលើរោងចក្រកាត់ដេរ និងវាយនភណ្ឌ ស្បែកជើង កសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ និងសំណង់។
អ្នកសេដ្ឋកិច្ចឯករាជ្យ លោកចាន់ សុផល បានឲ្យដឹងថា ការធ្លាក់ចុះនេះគឺ ដោយសារតែបញ្ហាជម្លោះនយោបាយ បន្ទាប់ពីការបោះឆ្នោតអាណត្តិទី៥ កាលពីខែកក្កដា ឆ្នាំមុន៕
មតិយោបល់