ព័ត៌មានជាតិ

កម្ម​វិធី​ Google​ Map​s​ កំពុង​តែ​សាក​ល្បង​ជា​លើក​ចុង​ក្រោយ​


យោងតាមគេហទំព័រ Wall Street Journal បានចុះផ្សាយថា មានប្រភពដែលជិតស្និទ្ធនឹងក្រុមហ៊ុន Google បាននិយាយថា Google កំពុងសាកល្បងនូវកម្ម Google Maps ជាលើកចុងក្រោយ មុននឹងដាក់នៅលើ App Store។

ក្រុមហ៊ុន Google បានឲ្យបុគ្គលិករបស់ខ្លួនធ្វើការសាកល្បង ដោយក្នុងនោះក៏មានអតិថិជន និងមនុស្សមួយចំនួនបាននឹងកំពុងសាកល្បងផងដែរ ដើម្បីឲ្យដឹងថា Google Maps ដែលគ្រោងនឹងដាក់នៅលើ iPhone វាគ្មានបញ្ហា។

ប៉ុន្តែគេនៅមិនទាន់ដឹងថា កម្មវិធី Google Maps ដែលក្រុមហ៊ុន Google បាននឹងកំពុងតែសាកល្បងនេះ ក្រុមហ៊ុន Apple អនុញ្ញាតឲ្យដាក់នៅលើ App Store នោះទេ ព្រោះថា បច្ចុប្បន្ន Apple ក៏មាន Maps របស់ខ្លួនផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលខែកញ្ញា កន្លងទៅ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញនូវ iOS6 ដែលនៅក្នុងនោះ ក្រុមហ៊ុន Apple បានដកនូវកម្មវិធី Google Maps និង Youtube ចេញពី iOS6 ដែលជាហេតុធ្វើការឲ្យក្រុមហ៊ុន Google ត្រូវបង្កើតនូវ Google Maps និង Youtube ជាលក្ខណៈ App សម្រាប់ដាក់នៅ Apple Store វិញ៕

មតិយោបល់