ព័ត៌មានជាតិ

To​yo​t​a​ ​ប្រ​កា​ស​ប្រ​មូ​ល​រ​ថ​យ​ន្ត​ម​ក​វិ​ញ​​ចំ​នួ​ន​ ​២​.៧៧​លា​​ន​គ្រឿ​ង​ ​ដើ​ម្បី​ធ្វើ​កា​រ​ជួ​ស​ជុ​ល​

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota បាននិយាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១២ កន្លងទៅនេះថា ក្រុមហ៊ុននឹងធ្វើការប្រមូលនូវរថយន្តត្រឡប់មកវិញចំនួន ២.៧៧លានគ្រឿងនៅជុំវិញសកលលោក។
មូលហេតុដែលក្រុមហ៊ុន Toyota ប្រកាសប្រមូលយកវិញនេះគឺដោយសារតែរថយន្តទាំងនោះមានបញ្ហាផ្នែកចង្កូត និងផ្នែកធុងទឹក ហើយនេះជាការប្រមូលរថយន្តមកវិញជាលក្ខណៈទ្រង់ទ្រាយធំជាលើកទីក្នុងឆ្នាំនេះ ដែលកាលពីខែមុនក្រុមហ៊ុបានប្រកាសរួចមកទៅហើយ។
ក្រុមហ៊ុន Toyota មិនបានប្រកាសប្រាប់ពីម៉ូដែលរថយន្តនិងព័ត៌មានលម្អិតស្ដីអំពីការប្រមូលរថយន្តមកជួសជុលនេះនោះទេ គ្រាន់តែដឹងថានេះជាទ្រង់ទ្រាយធំដែលក្រុមហ៊ុនបានធ្វើក្នុងឆ្នាំនេះ៕

 

មតិយោបល់