ព័ត៌មានជាតិ

Mark Zuckerberg​៖ FB មិន​ធ្លាប់​គិត​ចង់​បង្កើត​ហ្គេម​ខ្លួន​ឯង​នោះ​ទេ​

កាល​ពី​ថ្មី​នេះ ក្រុមហ៊ុន Facebook និង Zynga បាន​ធ្វើ​ការសើរើ​នូវ​កិច្ចព្រមព្រៀង​គ្នា​នឹង​គ្នា ដែល​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ ២០១០ ដែល​ក្រោយ​ពី​សើរើ​រួច ក្រុមហ៊ុន Facebook បាន​លុបចោល​នូវ​លក្ខខណ្ឌ​មួយចំនួន​។​

​យោងតាម​ប្រភព​ព័ត៌មាន​ដែល​ទទួលបាន​ពី Business Insider បានឲ្យដឹងថា តាម​ការ​សើរ​រើ​កុងត្រា​ថ្មី​នេះ គេ​សង្កេតឃើញថា ក្រុមហ៊ុន Facebook ហាក់ដូចជា​ផ្លាស់ប្ដូរ​ឥរិយាបទ​ចង់​ឈប់​ប្រើប្រាស់​នូវ​ហ្គេម​របស់​ក្រុមហ៊ុន Zynga ដោយ​ចង់​បង្កើត​ហ្គេម​ខ្លួនឯង​។​

​ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​មក លោក Mark Zuckerberg ដែល​ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Facebook បាន​និយាយថា Facebook មិន​ធ្លាប់​គិតថា ចង់​បង្កើត​ហ្គេម​សម្រាប់ បណ្ដាញ​សង្គម​ដោយ​ខ្លួនឯង​នោះទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Zynga គឺជា​ក្រុមហ៊ុន​ផលិត​ហ្គេម​មួយ​ដែល​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន Facebook ហើយក៏​ជា​អ្នកផ្គត់ផ្គង់​ធំជាងគេ​ផងដែរ​៕​

មតិយោបល់