ក្រុមបិសាចក្រហម Manchester United បានប្រកាសពីកាលវិភាគប្រកួតមិត្តភាពកំដៅសាច់ដុំត្រៀមរដូវកាលថ្មី តែជាមួយក្លិបនៅក្នុងស្រុកប៉ុណ្ណោះដោយសារវិបត្តិ Covid-19។

ក្រុមរបស់លោក Ole Gunnar Solskjaer នឹងចាប់ផ្ដើមប្រកួតដំបូង Pre-Season របស់ខ្លួនដោយជួបជាមួយក្រុមរបស់ Wayne Rooney, Derby County នៅថ្ងៃទី១៨ ខែកក្កដា មួយសប្ដាហ៍បន្ទាប់ពី Euro បញ្ចប់។ ក្រោយមកក្នុងខែកក្កដាដដែល Manchester United នឹងបន្តជួបជាមួយ Queens Park Rangers រឺ QPR នៅថ្ងៃទី២៤ ខែកក្កដាជួបក្រុមឡើងថ្មី Brentford នៅថ្ងៃទី២៨ ខែកក្កដាដដែល និងចុងក្រោយជួបជាមួយ Everton នៅថ្ងៃទី៧ ខែសីហា។

រដូវកាលថ្មី English Premier League ២០២១-២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែសីហាដោយ Arsenal ទៅទឹកដី Brentford នៅយប់ថ្ងៃសុក្រ ខណៈ Manchester United ទទួល Leeds United នៅថ្ងៃសៅរ៍ ទី១៤៕
មតិយោបល់