ព័ត៌មានជាតិ

រ​ថ​យ​ន្ត​​តា​ក់​ស៊ី​​នៅ​​​ទី​ក្រុ​ង​​ឡុ​ង​​ដ៍​ ​ផ្ត​ល់​​ជួ​ន​ ​Wi-Fi​ ​ឥ​ត​គិ​ត​ថ្លៃ​​ជា​មួ​យ​នឹ​ង​​ល្បឿ​ន​​លឿ​ន​​

​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស បាន​ផ្តល់​នូវ​សេវាកម្ម Wi-Fi ជាមួយនឹង​ល្បឿន​លឿន​ដល់​រថយន្ត​តាក់ស៊ី នៅក្នុង​ទីក្រុង​ឡុង​ដ៍​។​
​យោងតាម​សេចក្ដីប្រកាស​បានឲ្យដឹងថា សេវាកម្ម Wi-Fi នេះ គឺ​ខាង​ក្រុមហ៊ុន Eystese ជា​អ្នក​ផ្គត់ផ្គង់ ដោយ​អ្នកដំណើរ​ដែល​បាន​ធ្វើដំណើរ​តាម​រថយន្ត​តាក់ស៊ី​ទាំងអស់​អាច​ប្រើប្រាស់ Wi-Fi ដោយ​ឥតគិតថ្លៃ​នៅក្នុង​រថយន្ត ខណៈពេល​ដែល​កំពុង​ធ្វើដំណើ​រ​។​

​នៅពេល​ដែល​អ្នកដំណើរ​ចាប់ផ្តើម​ប្រើប្រាស់​នូវ​សេវាកម្ម​នេះ​ភ្លាម អ្នកដំណើរ​នឹង​ទទួលបាន​នូវ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ចំនួន ១៥​វិនាទី ក្រោយ​ពី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ​ចប់ នោះ​អ្នកដំណើរ​អាច​ប្រើ Wi-Fi បាន​។ ក្នុង​ការប្រើប្រាស់ មាន​រយៈពេល​ត្រឹមតែ ១៥​នាទី​ប៉ុណ្ណោះ លើសពីនេះ វា​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ម្ដងទៀត​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ការផ្ដល់​ជួន​នេះ នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ដើមឆ្នាំ ២០១៣ ដែល​អាច​ប្រើប្រាស់​បាន​ទាំង 3G និង 4G៕​

មតិយោបល់