មានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថា នៅពេលនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រ Dell មានទំនោរ និងចាប់អារម្មណ៍លើវិស័យស្មាតហ្វូន។
នៅថ្ងៃនេះ លោក Jeff Clarke ដែលជានាយករង និងជាប្រធានប្រតិបត្តិការកិច្ចការទូទៅ របស់ក្រុមហ៊ុន Dell បាននិយាយនៅក្នុងកិច្ចប្រជុំ Dell World Conference នៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិកថា ក្រុមហ៊ុន Dell គ្មានគម្រោងនឹងបង្កើតស្មាតហ្វូននោះទេ។ ក្រុមហ៊ុននឹងធ្វើការផ្តោតសំខាន់ទៅលើវិស័យកុំព្យូទ័រច្រើន។
លោក Jeff Clarke បាននិយាយថា លោកយល់ច្បាស់ណាស់អំពីស្មាតហ្វូន តែយើងឈប់ចាប់អារម្មណ៍លើវិស័យនេះហើយ សូម្បីតែផ្នែកសេវាកម្ម និងគ្រៀងបន្លាស់ក៏ឈប់ផលិតដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Dell ធ្លាប់បានផលិតស្មាតហ្វូន ជាច្រើនម៉ូដែលផងដែរ តែស្មាតហ្វូនរបស់ Dell មិនទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់នោះទេ៕
មតិយោបល់