ក្រុមហ៊ុនផលិតហ្គេមសម្រាប់បណ្ដាញសង្គម Zynga ជិតនឹងដំណើរការហ្គេមដែលចាយលុយពិតៗ (Real-Money Gaming) នៅលើគេហទំព័រចំនូន ២នៅក្នុងចក្រភពអង់គ្លេស។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Zynga បានថ្លែងឲ្យដឹងកាលពីថ្មីៗនេះថា ក្រុមហ៊ុនទទួលកម្មសិទ្ធិ ពីរដ្ឋអំណាច និង Gibraltar Gambling Commissioner ប្រចាំតំបន់ក្នុងការដាក់ឲ្យលេងហ្គេមតាមរយៈអនឡាញដោយចំណាយលុយពិតៗនៅក្នុងចក្រភពអង់គ្លេស ដែលមានគេហទំព័រចំនួន២ គឺ Zynga Plus Poker និង Zynga Plus Casino ហើយនឹងដំណើរការនៅដើមឆ្នាំ ២០១៣។
គួរបញ្ជាក់ផងដែរថា លោក Mark Pincus នាយកប្រតិបត្តិក្រុមហ៊ុន Zynga បានសន្យាកាលពីខែតុលា កន្លងទៅថា ខ្លួននឹងដំណើរការហ្គេមដែលប្រើលុយពិតៗនៅឆ្នាំ ២០១៣ ហើយសហការជាមួយ bwin.party នៅក្នុងចក្រភពអង់គ្លេស ដែលមានហ្គេមរហូតដល់ ១៨០៕
មតិយោបល់