មនុស្សរាប់សិបនាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុង ការវាយប្រហារពី ដែនអាកាសរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅហាងនំប៉័ងមួយកន្លែង កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
ការវាយប្រហារនេះបានកើតឡើងនៅក្នុងខេត្ត Halfaya ស្ដិតក្នុងភាគកណ្ដាលនៃប្រទេសស៊ីរី ជាទីប្រជុំជនមួយ ដែលត្រូវបានកាន់កាប់ដោយ ក្រុមឧទ្ទាមនៅពេលថ្មីៗនេះ។ យោងតាមសកម្មជនបានប្រាប់ទីភ្នាក់ងារ Reuters ថា យ៉ាងតិចមានមនុស្សជាង ៩០នាក់បានស្លាប់។
សកម្មជន បាននិយាយថា មានមនុស្សប្រមាណជា ៤៤.០០០ នាក់បានស្លាប់ ក្នុងរយៈពេល ២១ខែចាប់តាំងពីហិង្សាប្រឆាំងនឹង ប្រធានាធិបតីក្រាញអំណាចស៊ីរី លោក Bashar al-Assad៕
មតិយោបល់