ព័ត៌មានជាតិ

អាហារ​ ៧​មុខ​ ជួយ​ប្រឆាំង​គ្រុនផ្ដាសាយ

fever

ការ​បរិភោគ​អាហារ​​ដែល​ផ្ដល់​​អត្ថប្រយោជន៍​ ពិសេស​អាហារ​​៧​មុខ​ ដូច​ត​​ទៅ​នេះ​ ត្រូវ​បាន​គេ​ជឿ​ថា​ អាច​ជួយ​ក្នុង​ការ​​បង្កើន​ប្រព័ន្ធ​ការពារ​មេរោគ​ ដោយ​អាច​ការពារ​ និង​កាត់បន្ថយ​អាការ​ធ្ងន់ធ្ងរ​របស់​រោគ​ផ្ដាសាយ​បាន​យ៉ាង​ល្អ​

ចំណី​អាហារ​ដែល​អ្នក​គួរ​ជ្រើសរើស​បរិភោគ​មាន​ដូចជា

១- ខ្ទឹមស​

ជួយ​កាត់​បន្ថយ​អាការ​ផ្ដាសាយ​ដោយ​យើង​អាច​​បន្ថែម​​ក្នុង​អាហារ​ ឬ​ទំពា​ស្រស់។ បើ​អាច​ទំពា​បាន​មួយ​ថ្ងៃ​​ពី​រកំពឹស​ គឺ​កាន់​​តែ​ល្អ។

២-​ផឹក​ភេសជ្ជៈ​​ឲ្យ​ច្រើន

បើ​អ្នក​ធ្លាប់​​តែ​ផឹក​កាហ្វេ​ ទឹក​ក្រូច ឬ​គ្រឿង​ភេសជ្ជៈ​ដែល​មាន​រសជាតិ​​ផ្អែម​ អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​មក​ផឹក​ទឹក​ទទេ ឬ​ទឹក​ក្រូច​​ច្របាច់​ខ្លះ​ ដើម្បី​ជួយ​បន្ថែម​​វីតាមីន​ C។ គ្រឿង​ភេសជ្ជៈ​ក្ដៅៗ​ដូចជា​ តែ​ ទឹក​ក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ​ ក៏​អាច​​ជួយ​កាត់​​ស្លេស្ម​បាន​យ៉ាង​ល្អ​ដែរ។

៣-ស៊ុប​មាន់​ក្ដៅៗ

ជួយ​កាត់​បន្ថយ​អាការ​តឹង​ច្រមុះ​បាន​យ៉ាង​ល្អ។ ពេល​ស្ងោរ​ទឹក​ស៊ុប​ អ្នក​អាច​​បន្ថែម​​បន្លែ​ចម្រុះ​ឲ្យ​បាន​ច្រើន​មុខ​ដើម្បី​បង្កើន​អុកស៊ីដកម្ម​ជួយ​ឲ្យ​រាងកាយ​រឹងមាំ​​មាន​សុខភាព​​កាន់​តែ​ប្រសើរ​ឡើង។

ស៊ុប​មាន់​ដែល​ឆ្លង​កាត់​ការ​រំងាស់​យូរ​ម៉ោង​រហូត​ប្រូតេអ៊ីន​រំលាយ​ អាច​ជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​​ការពារ​មេរោគ​រឹង​មាំ ជួយ​ឲ្យ​រាងកាយ​ស្រស់​ថ្លា។ ក្រៅ​ពី​នេះ​ វា​នៅ​ផ្ដល់​ផល​ល្អ​ចំពោះ​រាងកាយ​ទៀត​ផង។

៤- សារជាតិ​ប្រឆាំង​រ៉ាឌីកាល់​សេរី​

មាន​​ដូចជា​​ បេតាឃែរ៉ូទីន​ (វីតាមីន​ A) វីតាមីន​C វីតាមីន​E ជួយ​កម្ចាត់​វត្ថុ​កខ្វក់​ ជួយ​កម្ចាត់មេរោគ​ ការពារ​ការ​ឆ្លង​មេរោគ។

ចំពោះ​​បន្លែ​ និង​ផ្លែឈើ​​ដែល​មាន​សារជាតិ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ខ្ពស់​ ដូចជា​ ការ៉ុត​ បន្លែ​ស្លឹក​ពណ៌បៃតង​​ចាស់​ ក្រូច​ ខ្ទឹមបារាំង​ ទំពាំងបាយជូរ​ និង​ល្ហុង​ទុំ​ ជា​ដើម។

៥- ផ្លែឈើ​ពពួក​ក្រូច​

មាន​វីតាមីន​C ​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​ផ្ដាសាយ​យ៉ាង​ល្អ​ ជា​ពិសេស​អ្នក​ជក់បារី​ ឬ​នៅ​ក្បែរ​អ្នក​ជក់បារី​ គួរ​រក​មក​បរិភោគ​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​កាត់​បន្ថយ​ផ្ដាសាយ។

៦- អាហារ​សម្បូរ​វីតាមីន​ C

អាហារ​​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ដូចជា​ ត្របែក​ ម្ទេស​ប្លោក​ ស្ត្រប៊ឺរី​ ម្នាស់​ ស្ពៃក្ដោប​ សុទ្ធ​តែ​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​មេរោគ។

៧-​ខ្ញី​

ជួយ​ក្នុង​ការ​កាត់​បន្ថយ​ផ្ដាសាយ​ និង​ការពារ​ផ្ដាសាយ។ ទឹក​ក្ដៅ​​ឧណ្ហៗ​របស់​ខ្ញី​លាយ​ផ្សំ​ជា​មួយៗ​ខ្ទឹម​ស​២​ ទៅ​៣​កំពឹស​ ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដក​ដង្ហើម​ធ្វើ​ការងារ​ប្រសើរ​ឡើង៕

មតិយោបល់