កាលពីឆ្នាំ ២០១២ កន្លងទៅនេះ មានចោរម្នាក់បានចូលគាស់ផ្ទះលោក Steve Jobs ស្ថាបនិក Apple ក្រោយមកក៏ត្រូវបានឃាត់ខ្លួន ហើយនៅពេលនេះ តុលាការបានសសម្រេចកាត់ទោសឲ្យជាប់គុក ៧ឆ្នាំ ពីបទចោរកម្ម។
លោក Kariem McFarlin អាយុ ៣៥ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីខែសីហា ឆ្នាំ ២០១២ ហើយការឃាត់ខ្លួនបានក៏ដោយសារតែលោក McFarlin បានយក iPad ដែលលួចបានទៅភ្ជាប់ជាមួយម៉ាស៊ីន Mac ដែលជាហេតុធ្វើឲ្យបុគ្គលិកជំនាញ Apple ចាប់អត្តសញ្ញាណបានព្រោះថា iPad នោះប្រើប្រាស់ ID របស់លោក Steve Jobs។
គួរបញ្ជាក់ផងដែរថា ទ្រព្យសម្បត្តិដែលលួចបានរួមមាន iMacs ចំនួន ២គ្រឿង iPads ចំនួន ៣គ្រឿង iPods ចំនួន ៣គ្រឿង Apple TV Box ចំនួន ១គ្រឿង ខ្សែក និងក្រវិល ពេជ្រ រួមនឹងរបស់របរមួយចំនួនផ្សេងទៀត៕
ព័ត៌មានជាតិ
មតិយោបល់