ភ្នាក់ងារទីអវកាសNASAរបស់អាមេរិកាបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញពីការបាត់បង់ការទំនាក់ទំនងជាមួយស្ថានីយអវកាសអន្តរជាតិ ប៉ុន្តែត្រូវបានគេជឿជាក់ថាស្ថានភាពរបស់វាគឺមិនមានបញ្ហាអ្វីធំដុំនោះទេ។
បញ្ហាអាចបណ្តាលមកពីការupdate ប្រព័ន្ធsoftwareមួយចំនួនក្នុងស្ថានីយអវកាសហើយក៏មានទិន្នន័យមួយចំនួនមិនបានដំនើរការឡើងវិញ។មួយម៉ោងក្រោយពីមិនដំណើរការនៃការទំនាក់ទំនងលោកKevin Fordមេបញ្ជាការប្រចាំនៅស្ថានីយអវកាសអាចទាក់ទងនឹងស្ថានីយរបស់រុស្សីបានបន្តិចហើយប្រាប់ថាអ្នកទាំងអស់គ្នានៅទីនោះមិនមានបញ្ហាទេ ពួកគេកំពុងធ្វើការជួសជុលលើបញ្ហាដែលមាន។
ស្ថានីយអវកាសអន្តរជាតិISS( International Space Station ) ដែលមានអាកាសយានិកអាមេរិកម្នាក់រុស្សីពីរនាក់ត្រូវបានបញ្ជាក់ថាមិនស្ថិតក្នុងករណីគ្រោះថ្នាក់ណាមួយទេ៕
មតិយោបល់