ស៊ិនហួរ៖កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋសភាជាតិរបស់គុយបាដែលមានសមាជិក612 បានបោះឆ្នោតឲ្យលោក Raul Castro ធ្វើជាប្រធានក្រុមប្រឹក្សាជាតិក្នុងអាណត្តិទីពីរសម្រាប់៥ឆ្នាំបន្ត។
ព្រមជាមួយគ្នានេះដែរ លោក Miguel Diaz Canel Berudez ក៏ត្រូវបានតែងតាំងជាអនុប្រធានទីមួយរបស់លោក Raul Castro ជំនួសឲ្យលោក Jose Ramon Machado Ventura។ លោក Diaz Canel ក្នុងវ័យ52ឆ្នាំធ្លាប់បម្រើការងារជារដ្ឋលេខាទីមួយនៃបក្សកុម្មុយនីសគុយបាក្នុងភាគកណ្តាលនៃខេត្ត Villa Clara និងខេត្ត Holguin ហើយក៏ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំផងដែរ។
ការបោះឆ្នោតក៏បានសម្រេចផងដែរនឹងត្រូវតែងតាំងលោក Esteban Laz oជាប្រធានរដ្ឋសភាថ្មីជំនួសលោក Alarcon De Quesada វ័យ75ឆ្នាំហើយដែលបានដឹកនាំសភាជាតិតាំងតែពីឆ្នាំ1993មកម្ល៉េះ។
ក្នុងរយៈពេលមួយអាណត្តិទៀតរបស់លោក Raul Castrol នឹងក្លាយជាអាណត្តិចុងក្រោយរបស់លោកក្រោយពីបានកាន់តំណែងតាំងពីឆ្នាំ2008និងបានកែប្រែទម្រង់ច្បាប់ជាច្រើនទាក់ទងនឹងការធ្វើទំនើបកម្មនៃលទ្ធិកុម្មុយនីសមានរួមទាំងច្បាប់សម្រាប់អ្នកវិនិយោគបរទេស ការអនុញ្ញាតឲ្យមានការផ្លាស់ប្តូរការនាំចូលនាំចេញទំនិញក្នុងទីផ្សារប្រទេស។ លោក Raul Castrol បានមានប្រសាសក្នុងជំនួបជាមួយលោកប្រធានាធិបតីរុស្សីថាលោកមានអាយុគ្រប់គ្រាន់ហើយក្នុងការចូលនិវត្តនៅពេលអាណត្តិចុងក្រោយនេះផុតកំណត់៕
មតិយោបល់