ព័ត៌មានជាតិ

មកដល់ពេលនេះ! ឥណ្ឌូណេស៊ីបានចាប់ខ្លួនជនសង្ស័យភេរវករសរុប ៤១នាក់ហើយ

ក្រុមប្រឆាំងភេរវកម្ម Densus 88 របស់ប៉ូលីសជាតិឥណ្ឌូណេស៊ីបានចាប់ខ្លួនជនសង្ស័យភេរវករ ៤នាក់បន្ថែមទៀតនៅក្នុងខេត្ត Banten និងខេត្តចាវ៉ាខាងលិចកាលពីថ្ងៃទី១៥ ខែសីហា។

ទីភ្នាក់ងារសារព័ត៌មាន Antara របស់ឥណ្ឌូណេស៊ីបានដកស្រង់សម្តីប្រធានផ្នែកព័ត៌មានសាធារណៈនៃផ្នែកទំនាក់ទំនងសាធារណៈនៃអគ្គស្នងការនគរបាលជាតិឥណ្ឌូណេស៊ី លោក Ahmad Ramadhan ដែលបាននិយាយថា ជនសង្ស័យភេរវករម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្ត Baten និង ៣នាក់ទៀតនៅខេត្តចាវ៉ាខាងលិច។

លោកបាននិយាយថា ជាមួយនឹងការចាប់ខ្លួនចុងក្រោយបង្អស់ Densus 88 បានចាប់ខ្លួនជនសង្ស័យភេរវករសរុបចំនួន ៤១នាក់នៅក្នុងខេត្តចំនួន ១០ ចាប់តាំងពីថ្ងៃទី១២ ខែសីហាមក។

លោកបាននិយាយថា កាលពីថ្ងៃទី១៤ ខែសីហា Densus 88 បានចាប់ខ្លួនជនសង្ស័យភេរវករចំនួន ៣៧នាក់ ដែលក្នុងនោះមាន ៣៥នាក់ជាសមាជិកបណ្តាញ Jamaah Islamiah (JI) ។

បណ្តាញ JI ត្រូវបានគេនិយាយថា បានទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើន រួមទាំងការបំផ្ទុះគ្រាប់បែកនៅលើកោះបាលីកាលពីក្នុងឆ្នាំ២០០២ ដែលបានសម្លាប់មនុស្ស ២០២នាក់ និងរបួស ២០០នាក់ផ្សេងទៀតផងដែរ៕

 

មតិយោបល់