ព័ត៌មានជាតិ

ប្អូនប្រុស George H.W. Bush ចង់​ក្លាយជា​ប្រធានាធិបតី​អាមេរិក

​លោក Jeb Bush ប្រកាសថា នឹង បង្កើត​គណៈកម្មាធិការ​នយោបាយ​នៅ​ខែ មករា ឆ្នាំ​២០១៥ ។ លោក Jeb Bush ប្អូនប្រុស​អតីត​ប្រធានាធិបតី​អាមេរិក George H.W. Bush និង​ជា​ប្អូនប្រុស អតីត​ប្រធានាធិបតី W. Bush ចង់​ស្វែង រក​ការគាំទ្រ​ដើម្បី​ប្រកួតប្រជែង​តំណែង ប្រធានាធិបតី​ក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៦ ។ ជាមួយនឹង​ការប្រកាស​ខាងលើ លោក Jeb Bush ក្លាយទៅជា​បេក្ខភាព ដែល​លេចធ្លោ​មួយ​របស់​គណបក្ស សាធារណរដ្ឋ​ក្នុង​ការប្រកួតប្រជែង តំណែង​ប្រធានាធិបតី ។​

​កាល​ពី​ការបោះឆ្នោត​ឆ្នាំ​២០១២ កន្លងមក លោក Jeb Bush ក៏​ទទួលបាន ការគាំទ្រ​យ៉ាងខ្លាំង​ពី​គណបក្ស​សាធារណ រដ្ឋ ប៉ុន្ដែ​លោក​បាន​បោះបង់​នៅ​នាទី​ចុង ក្រោយ ទុក​ឱ្យ​បេក្ខភាព មឺត រ៉ូម​នី ប្រកួតប្រជែង​ជាមួយ​ប្រធានាធិបតី អូ​បា​ម៉ា ។ នៅពេលនោះ លោក​មឺត រ៉ូម នី បរាជ័យ​ចំពោះ​ប្រធានាធិបតី​អូ​បា​ម៉ា​។ លោក Jeb Bush ប្រកាសថា នឹង​បង្កើត គណៈកម្មាធិការ​នយោបាយ​នៅ​ខែ​មករា ឆ្នាំ​២០១៥​ដើម្បី​ប្រកួតប្រជែង ឆ្នាំ​២០១៦ ។​

​កាលពី​ថ្ងៃ​ទី​២ ខែតុលា ប្រធានា​ធិ ប​តី George W. Bush បានប្រកាសថា ប្អូនប្រុស​របស់​លោកមា​ន​គម្រោង​ចូល រួម​ប្រកួតប្រជែង​បោះឆ្នោត​នៅ​ឆ្នាំ ២០១៦ ។ លោក George W. Bush បញ្ជាក់ថា ប្អូនប្រុស​របស់​លោក ជា បុគ្គល​មាន​ការ​ម៉ត់ចត់ អត់ធ្មត់​នឹង​ការ ងារ ។​

​ចាប់តាំងពី​អតីត​ប្រធានាធិបតី George W. Bush បញ្ជប់​អាណត្ដិ​នៅ ឆ្នាំ​២០០៩ ប្អូនប្រុស​របស់​លោក​ក៏មាន គម្រោង​ចូលរួម​ប្រកួតប្រជែង​ផងដែរ ប៉ុន្ដែ​ពេលនោះ​នៅ​ស្ទាក់ស្ទើរ​នៅឡើយ​។​
​ក្រុមអ្នកវិភាគ​ជឿជាក់ថា ប្រសិនបើ លោក Jeb Bush ក្លាយ​ជា​បេក្ខភាព មកពី​គណបក្ស​សាធារណរដ្ឋ​ប្រកួត ប្រជែង​ជាមួយ​បេក្ខភាព​មក​ពី​គណបក្ស ប្រជាធិបតេយ្យ​ដែល​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន អាច​នឹង​ឈរឈ្មោះ​ក្នុង​ការបោះ ឆ្នោត​ក្នុង​ឆ្នាំ​២០១៦៕​
Jeb Bush

មតិយោបល់