ព័ត៌មានជាតិ

កីឡាករ Neymar សុបិន្ត​ចង់​លេងឲ្យ​ក្លិប Barcelona, Real Madrid ឬ Chelsea

​ខ្សែ​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​របស់​ប្រេ​ស៊ីល​កីឡាករ Neymar បានបង្ហាញ​សុបិន្ត​របស់​ខ្លួន​ថា សុបិន្ត​ខ្លួន​ចង់​លេង​នៅ​ទ្វីបអឺរ៉ុប រួម​មាន​ក្លិប Bacelona ក្លិប Real Madrid ឬ​ក្លិប តោ​ខៀវ Chelsea ។​

​តារាបាល់ទាត់​របស់​ក្លិប Santos រូបនេះ​បាន បង្ហាញ​ព័ត៌មាន​ជាមួយ​និង​អ្នក​នាំ​ព័ត៌មាន​ស​ម្ងាតថា និង​ផ្លាស់​ទី ទៅកាន់​អឺរ៉ុប និង​ពេលខ្លះ​ក៏​ចង់​ធ្វើ​ជា​ភ្ញៀវ​របស់​ក្លិប​ល្បីៗ ផងដែរ ពោល​គឺ​ចុះ​កុងត្រា​តែម្តង​។​
Neymar-Santos_2823279
​ក្លិប Santos គឺ​មិន​ចង់​ឲ្យ​កីឡាករ​រូបនេះ​ចេញ​នោះ​ទេ តែ​នេះ​វា​ជា​ការសម្រេចចិត្ត​របស់​កីឡាករ​ដែល​ចង់​ផ្លាស់​ទ្រនំ​ទៅកាន់​ក្លិប​ធំ Barcelona, Real Madrid ឬ Chelsea ប្រសិនបើ​ក្លិប​ទាំង​អម្បាលម៉ាន​ទាំងនេះ​ខ​ល​មក​គេ​នោះ​។​

​កីឡាករ Neymar បាន​ប្រាប់​ដល់​សារព័ត៌មាន Esporte Espetacular ថា​”​ខ្ញុំ​ពិតជា​សុបិន្ត​ចង់បង្ហាញ​ទម្រង់​លេង​នៅ​អឺរ៉ុបមែន ពោល​គឺ​ក្លិប​ធំ Barcelona, Real Madrid ឬ Chelsea នេះ​តែម្តង​”​។​កីឡាករ​រូបនេះ​បាន​បន្តទៀតថា ទីនេះ​(Santos)​គឺ​គ្មាន​ចំណុច​ដែល​ខ្ញុំ​ត្រូវ​នៅ ឬ​ហាម​ឃាត​ខ្ញុំ​នោះទេ ខ្ញុំ​ចាកចេញ​ប្រសិនបើ​ខ្ញុំ​ចង់​។​ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មិនដឹងថា​ត្រូវ​ទៅ​ទីណា​នោះ​ទេ តែ​គ្រាន់តែ​ដឹងថា ពេលនេះ​គឺ​ខ្ញុំ​នៅ​ក្លិប Santos តែប៉ុណ្ណោះ​៕

មតិយោបល់