នាយកប្រតិបត្តិ BlackBerry មិនមានការភ័យខ្លាចទៅលើការសើចចំអកចំពោះក្រុមហ៊ុនរបស់ខ្លួនឡើយ ហើយការពីប៉ុន្មានថ្ងៃមុន លោក Hhorsten Heins បាននិយាយលឿននៃការបោះជំហានរបស់ Smartphone ដូចជា iPhone មកដល់ពេលនេះមានរយៈពេល 5 ឆ្នាំហើយ។
មិនត្រឹមតែ Apple ទេដែល លោក Heins យកមកធ្វើការប្រៀបធៀបជាមួយនឹង BlackBerry 10 ដែលទើបនឹងចេញថ្មីៗនេះ វាមិនមានអី្វដែលគួរឲ្យចាប់អារម្មណ៍ឡើយ។
លោក Heins បាននិយាយទៀតថា “តាមរយៈការពិចារណាយ៉ាងយកចិត្តទុកដាក់ យើងបានជំទាស់យ៉ាងពិតប្រាកដថា Windows Phone និង Android មិនមែនជា Mobile Computing Platforms ឡើយ។
លោកបានបញ្ជាក់បន្ថែមទៀតផងដែរថា វាពិតជាមានការលំបាកខ្លាំងមែនទែនសម្រាប់ក្រុមហ៊ុន ក្នុងការបញ្ចេញ BlackBerry 10 សម្រាប់ទូរស័ព្ទពីដំបូង ប៉ុន្តែក្រុមហ៊ុនមានសាច់ប្រាក់ 2.8 ពាន់លានដុល្លារនៅក្នុងធនាគារ ដែលវាគ្រប់គ្រាន់សម្រាប់ការធ្វើទីផ្សារទៅលើ BlackBerry 10 ទទួលបានជោគជ័យ និងអភិវឌ្ឍទៅលើទូរស័ព្ទថ្មី៕
ព័ត៌មានជាតិ
មតិយោបល់