កើតក្នុងឆ្នាំ ១៩៩៣ តាំង ពីអាយុ ៧ ឆ្នាំ Akrit Jaswal មានសមត្ថភាព អាចកាន់កាបិទធ្វើការវះកាត់បានយ៉ាងល្អ និង បានក្លាយជា វេជ្ជបណ្ឌិត ដែលមានអាយុ តិចជាងគេក្នុងចំណោមនិស្សិតពេទ្យក្នុងប្រទេស ឥណ្ឌា។
នៅអាយុ ១៣ ឆ្នាំ Akrit Jaswal មាន IQ 146 ហើយត្រូវបានគេចាត់ទុកជាអ្នកដែលមាន IQ ខ្ពស់ជាងគេក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជនជាង ១ ពាន់លានអ្នក ។ ក្នុងបន្ទប់គេងរបស់Akrit Jaswal ពេញទៅដោយ សៀវភៅផ្នែកវេជ្ជសាស្ត្រ ហើយចំណងចំនូលចិត្តរបស់កុមារនេះគឺការពិភាក្សាពី បញ្ហានយោបាយជាមួយអ្នកដែលមានវ័យចំណាស់ជាងខ្លួនឯង។ បច្ចុប្បន្ន Akrit Jaswal មានអាយុ ១៧ ឆ្នាំអាចនិយាយបាន៤ ភាសា ផ្សេងគ្នា និង កំពុងសិក្សាថ្នាក់អនុបណ្ឌិត គីមីវិទ្យា៕
មតិយោបល់