ព័ត៌មានជាតិ

Apple នៅ​តែ​ខ្លាំង

យោងតាម​របាយការណ៍​ចុងក្រោយ​របស់ comScore បាន​ឲ្យ​ដឹងថា ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅក្នុង​សហរដ្ឋអាមេរិក ស្ថិតនៅក្នុង​កណ្ដាប់ដៃ Apple ដដែល ចំណែក Samsung បានត្រឹមតែ​អង្គុយ​នៅលើ​កៅ​អ៊ី​លេង​ពីរ​។​
​របាយការណ៍​របស់ comScore បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី ១២​ខែវិច្ឆិកា​ឆ្នាំ ២០១២ ដល់​ថ្ងៃទី ១៣​ខែកុម្ភៈ ឆ្នាំ ២០១៣ ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Apple នៅក្នុង​សហរដ្ឋអាមេរិក​បាន​កើនឡើង ៣,៩​ភាគរយ ពោលគឺ​កើនឡើង​ពី ៣៥​ភាគរយ មកដល់ ៣៨,៩​ភាគរយ​។ ចំណែកឯ​ក្រុមហ៊ុន Samsung វិញ​បាន​កើនឡើង​ត្រឹមតែ ១​ភាគរយ​ប៉ុណ្ណោះ ពោលគឺ​កើនឡើង​ពី ២០,៣​ភាគរយ មកដល់ ២១,៣​ភាគរយ​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា សម្រាប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន HTC, LG និង Nokia វិញ​បាន​ធ្លាក់ចុះ​ពី ១​ទៅដល់ ២​ភាគរយ​។​
​នៅក្នុង​ពេលវេលា​ដូចគ្នានេះ​ផងដែរ ប្រព័ន្ធ​ដំណើរការ Android របស់ Google បាន​ធ្លាក់ចុះ ២​ភាគរយ ពោលគឺ​ធ្លាប់​ពី ៥៣,៧​ភាគរយ មក​នៅត្រឹម ៥១,៧​ភាគរយ ចំណែក iOS របស់ Apple វិញ បាន​កើនឡើង ៣,៩​ភាគរយ ដែល​កើន​ពី ៣៥​ភាគរយ មកដល់ ៣៨,៩​ភាគរយ​។​
​គួរបញ្ជាក់​ផងដែរ​ថា ទិន្នន័យ​នៃ​ត្រូវបាន​ក្រុមហ៊ុន comScore ធ្វើការ​ស្រាវជ្រាវ​ទៅលើ​តែ​អ្នកប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ ចំណែក​នៅក្នុង​បណ្ដា​ប្រទេស​ផ្សេង comScore នៅ​មិនទាន់​បានធ្វើការ​ស្រាវជ្រាវ​នោះទេ​៕

samsung_vs_apple

មតិយោបល់