ព័ត៌មានជាតិ

ឧ​ក្រិ​ដ្ឋ​ជ​ន​​ ​Tsarnaev​ ​បំ​ផ្ទុះ​​គ្រា​ប់​បែ​ក​​នៅ​​​ទី​ក្រុ​ង​​បូ​ស្តុ​ន​​រា​ជ​​អា​ជ្ញា​សុ​ភា​ចារបុរស​រៀបចំ​កាត់ក្តី​

សភា​ចារបុរស​របស់​អាមេរិក​កំពុង​នឹង​រៀបចំ​ក្នុង​ការកាត់ក្តី​ទៅ​លើ​ឧក្រិដ្ឋជន Tsarnaev ដែល​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បូស្តុន​កាលពី​ថ្ងៃ​ច័ន្ទ​អាទិត្យ​មុន​។​

​ក្នុងករណី​ប្រសិនបើ​គាត់​ត្រូវបាន​គេ​ចោទប្រកាន់​ពី​បទ​ការប្រើប្រាស់​អាវុធ​ដែល​អាច​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​នៅ​មែន​នោះ​យ៉ាង​ហោច​ណាស់ Tsarnaev ក៏​ត្រូវ​នឹង​ទទួលទោស​ប្រហារជីវិត​ដែរ​។​ជនសង្ស័យ​កំពុង​បន្ត​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ​នៅ​ខ​ណះ​ដែល​លក្ខណ​របួស​ធ្ងន់ធ្ងរ​គឺ​របួស​ត្រង់​បំពង់​ក​ដែល​មិន​អាចឲ្យ​គេ​អាច​និយាយបា​ន​នៅឡើយ​។​ក្រុម​ប៉ូលិល​បាន​ចាប់ផ្តើម​ធ្វើ​ការសា​កសួរ​តាមរយះ​ការសរសេរ​ដែល​វា​មិន​អាច​គេ​យក​ជា​ផ្លូវការ​បាន 100 ភាគរយ​ទេ​ចំពោះ​ចម្លើយ​ដែល​គេ​បាន​ឆ្លើយ​។​

​តាម​ការដកស្រង់​សម្តី​របស់​លោក Mayor Tom Menino ទៅកាន់ ABC បាន​និយាយថា​យើង​មិន​ដែល​ដឹង​សោះ​ថា​ក្រុម​ប៉ូលីស​បាន​សួរចម្លើយ​ជនសង្ស័យ​តាមរយះ​ការ​ស​សេរ​ណាមួយ​នៅពេលដែល​មាន​សារ​ព៍ត​មាន​ជាច្រើន​ដូចជា ABC, NBC និង CBS ជាដើម​បាន​រាយការណ៍​ថា​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ជនសង្ស័យ​បាន​ដឹងខ្លួន​ហើយ​បាន​ឆ្លងឆ្លើយ​ការសាកសួរ​តាមរយះ​ការ​ស​សេរ​អំពី​សមាជិក​ដែល​នៅ​សេសសល់​រឺ​គ្រាប់បែក​ដទៃទៀ​តដែល​នៅសល់​។​

​គួរ​រំលឹក​ដែល​ថា​ការចាប់ខ្លួន Tsarnaev កាលពី​ថ្ងៃ​សុក្រ​ពេល​ល្ងា​ក្រោយ​ឆាកប្រយុទ្ធ​ដែល​បាន​សម្លាប់​មន្ត្រីប៉ូលិស​មួយ​រូប​ផង​ដែរ​ហើយ​គេ​បាន​សង្ស័យ​ថា Tsarnaev គឺជា​អ្នក​សម្លាប់​បងប្រុស​របស់​ខ្លួន​ផង​ដែរ​នៅក្នុង​ព្រឹត្តការណ៍​បាញ់​ប្រ​ហារ​គ្នា​នោះ​៕​
https://i1272.photobucket.com/albums/y389/domneng/Boustone/_67151548_67151547_zps1c786142.jpg
https://i1272.photobucket.com/albums/y389/domneng/Boustone/dzhokhar-tsarnaev-cambridge-rindge-and-latin_zps877ed6e7.jpg
https://i1272.photobucket.com/albums/y389/domneng/Boustone/2013-04-20T180624Z_01_JRB008_RTRIDSP_3_USA-EXPLOSIONS-BOSTON_zps2c5b6f44.jpg
https://i1272.photobucket.com/albums/y389/domneng/Boustone/2013-04-21T214123Z_1_CBRE93K1O9200_RTROPTP_2_USA-EXPLOSIONS-BOSTON_zps2d14a29e.jpg
https://i1272.photobucket.com/albums/y389/domneng/Boustone/130419233724-14-boston-celebrates-0419-horizontal-gallery_zps962c5921.jpg

មតិយោបល់