ព័ត៌មានជាតិ

ស្វែង​យល់​អំពី​បណ្តា​ អាហារ​ផ្តល់​ថាមពល​ សម្រាប់​រាង​កាយ​

ការទទួលទានបន្លែ ផ្លែឈើ ធ្វើឱ្យសារពាង្គកាយ បានទទួលវីតាមីន C និងសារធាតុអាហារផ្សេងៗទៀត ដូចជា ខារ៉ូទីណយដ៏ ជាដើម។ សារធាតុអាហារនៅក្នុងបន្លែ មានប្រយោជន៍ច្រើនជាង ១០.០០០ ប្រភេទ ដោយការផ្សំគ្នាជាមួយសារធាតុអាហារផ្សេងទៀត ដូច្នេះ គួរទទួលទានបន្លែ និងផ្លែឈើ ក្នុងមួយថ្ងៃឱ្យបាន ៥ ចានតូច ឱ្យសមស្របតាមរដូវកាលផង។

ស្ពែក្តោបនិងផ្កាស្ពៃ៖ ជាប្រភេទបន្លែ ដែលមានវីតាមីន និង អំបិលរ៉ែ ច្រើនដូចជា វីតាមីន C កាល់ស្យូម ប៉ូតាស្យូម ជាតិដែក ហើយជាពិសេស ចំពោះបន្លែ ដែលមានផ្កាក្តោបៗប៉ុណ្ណោះ ដែលមានសារធាតុ Gluesinolate ប្រៀបបាននឹងថ្នាំ អង់ទីប៊ីយ៉ូទតិក ខ្សោយៗក្នុងការជួយកំចាត់ បាក់តេរី។ ប្រយោជន៍នៃបន្លែទាំងនេះ គឺការពារនូវការឆ្លងមេរោគ តាមរយៈផ្លូវបំពងើទឹកមាត់ និងជំងឺមហារីក។
https://i1272.photobucket.com/albums/y389/domneng/fresh_vegetables_in_basket-2560x1600_zps234cd518.jpg
ប៉េងប៉ោះ៖ មាន ខារ៉ូទីណយដ៏ ពិសេស ឡៃខូពីន (Lycopene) ជួយការពារជំងឺមហារីក។ ក្រៅពីនេះ នៅមានប៉ូតាស្យូមវីតាមីន C និងសារធាតុ គ្វឺសេទីន ជាសារធាតុប្រឆាំង អុកស៊ីតកម្ម។ អត្ថប្រយោជន៍របស់ ប៉េងប៉ោះ គឺការពារប្រឆាំងនឹង រ៉ាឌីកាល់មហារីក និងភាពចុះខ្សោយរបស់កោសិកា។ ការទទួលទាន ប៉េងប៉ោះ​ បានគ្រប់គ្រាន់ អាចបន្ថយជំងឺមហារីក សួត និង មហារីកក្រពេញប្រូស្តាត។

ម្ទេស៖ម្ទេសប្លោក ម្ទេសខ្មាំង ម្ទេសដៃនាង។ល។ សំបូរសារធាតុ ខែបសៃស៊ីន (Capsaicin) ឯជាតិហឹររបស់វា ផ្តល់នូវថាមពល Vegamine យ៉ាងច្រើន មានសារធាតុ ខារ៉ូទីណាយដ៏ ជិត​ ០៤ ប្រភេទ និង សារធាតុ Polyphenol អាចជួយការពារកោសិកាផ្សេងរបស់រាងកាយ ហើយថែមទាំង វីតាមីន C ប៉ូតាស្យូម និងកាល់ស្យូម យ៉ាងច្រើនអនេក។ អត្ថប្រយោជន៍របស់ ម្ទេស គឺជួយការពារការឈឺចាប់ក្នុងសាច់ដុំ អាការសសៃទាញ ឬ រមួលក្រពើ (ប្រគ្រីវ) ឈឺធ្មេញ ជាដើម។ ម្ទេស អាចជួយសំលាប់ បាក់តេរី និងរោគផ្សិត ជួយឱ្យចង់ទទួលទានអាហារ និងជួយរំលាយអាហារបានល្អ ហើយថែមទាំងមានថែមទាំងមានសារធាតុប្រឆាំង អុកស៊ីតកម្ម យ៉ាងច្រើនទៀតផង។ រសជាតិហឹរ របស់ម្ទេស មិនបង្កគ្រោះថ្នាក់ដល់ក្រពះទេ តែជួយឱ្យភ្នាសក្រពះ មានកំលាំងប្រឆាំងនឹងជំងឺផ្សេងៗ។

ការរ៉ុត៖មានសារធាតុ បេតាខារ៉ូទីន (Carotene) ប្រឆាំងនឹង រ៉ាឌីកាល់សេរី ហើយចាំបាច់ត្រូវរួមជាមួយសារធាតុដទៃទៀត នៅក្នុងមើមការ៉ុតនោះដែរ ដូចជា Terpene ។ ការ៉ុត មាន ប៉ូតាស្យូម និងកាកសសៃអាហារ។ អត្ថប្រយោជន៍របស់ការ៉ុត គឺជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកបេះដូង និងសសៃឈាម ព្រមទាំងជួយឱ្យប្រព័ន្ធការពាររាងកាយមានសភាពរឹងមាំ។

សណ្តែកផ្សេងៗ៖សណ្តែកបារាំង សណ្តែកកួរ និងសណ្តែកឡាន់តៅ ជាដើម សម្បូរប្រូតេអ៊ីនច្រើន មានធាតុរ៉ែ ធាតុផ្សេងៗ ដូចជា ជាតិដែក ផូស្វ័រ ប៉ូតាស្យូម វីតាមីន B និងមានកាកសសៃច្រើន។ អត្ថប្រយោជន៍នៃសណ្តែក គឺជួយឱ្យពោះវៀន មានភាពរឹងប៉ឹង ជួយកាត់បន្ថយ កូលេស្តេរ៉ូល ជាដើម។ បើអ្នកជំងឺបេះដូង ទទួលទានសណ្តែក ១ ចាន ក្នុងមួយថ្ងៃ អាចជួយការពារកុំឱ្យកើតជំងឺរើឡើងវិញ៕

មតិយោបល់