ក្រុមហ៊ុន Intel អាចនឹងបញ្ជ្រាតខ្លួនចូលទៅក្នុងទីផ្សាររបស់ Android Tablet ដូចទៅនឹងពាក្យចចាមអារាមដែលបានលេចឮថា Samsung Galaxy Tab 3 10.1 នឹងប្រើប្រាស់ Processor Atom។
យើងបានឃើញរួចមកហើយនូវ Smartphone Android ដែលប្រើបច្ចេកវិទ្យារបស់ Intel ដូចជា San Diego ពណ៌ទឹកក្រូច និង Motorola Razr i គឺដំណើរការដោយ Chip single-core Atom។
គួរបញ្ជាក់ផងដែរថា នៅក្នុងគេហទំព័រ SamMobile បានបង្ហាញថា Samsung Galaxy Tab 3 10.1 ទាំង Wi-Fi-Only (GT-P5200) និង 3G (GT-P5210) គឺប្រើប្រាស់ Processor Atom Z2560 1.6 GHz Dual-Core និងបានបញ្ជាក់ ប្រភពនេះចេញពី Server របស់ GLBenchmark៕
ព័ត៌មានជាតិ
មតិយោបល់