ព័ត៌មានជាតិ

iPhone 6៖ មិន​ជ្រាប​ទឹក និង​សាក​ថ្ម​តាម Wireless

​មិនមែន​មានតែ ដំណឹង​នោះទេ ដែល​កំពុង​ទន្ទឹងរង់ចាំ​វត្តមាន iPhone ជំនាន់​ថ្មី​នោះ សូម្បីតែ​លោកអ្នក និង​មិត្ត​អ្នកអាន​ដំណឹង​ទាំងអស់​ក៏​កំពុងតែ​ទន្ទឹងរង់ចាំ​ដូចគ្នា​។

iphone-6-water-proof-001

​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ មាន​វីដេអូ​គំរូ iPhone 6 មួយ​ត្រូវបាន​គេ​បង្ហោះ​នៅលើ​បណ្ដាញ​វីដេអូ​ដ៏​ល្បី និង​ធំជាងគេ​គឺ YouTube​។ នៅក្នុង​វីដេអូ​នោះ បាន​សរសេរ​បញ្ជាក់ថា iPhone 6 មាន​សមត្ថភាព​ខ្ពស់ មិន​ជ្រាប់​ទឹក និង​អាច​សាក​ថ្ម​តាមរយៈ Wireless បាន​ថែម​ទៀតផង​។​
​នៅក្នុង​វីដេអូ​នោះ​ថែមទាំង​បានបញ្ជាក់​ពី​លក្ខណៈសម្បត្តិ iPhone 6 ជាច្រើន​ទៀត ប៉ុន្តែ​ចំណុច​ដែល​លេចធ្លោ​នោះ​គឺមាន​តែ មិន​ជ្រាប​ទឹក និង​សាក​ថ្ម​តាម Wireless ប៉ុណ្ណោះ​។​
​ទស្សនា​វីដេអូ iPhone 6 មិន​ជ្រាប​ទឹក​ទាំងអស់គ្នា​៖

វីដេអូគំរូ iOS 7

មតិយោបល់