ប៉េកាំង៖សហរដ្ឋអាមេរិកបានប្រើប្រាស់ទណ្ឌកម្មថ្មីមួយទៀតទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលវានឹងកំណត់យករូបីយបណ្ណរបស់អ៊ីរ៉ង់គឺរៀល (Rial) និងវិស័យយានយន្តរបស់ប្រទេសនេះផងដែរគឺធ្វើយ៉ាងណាឲ្យលុយរបស់អ៊ីរ៉ង់គឺគ្មានន័យសម្រាប់ការចាយវាយនៅក្រៅប្រទេស។
ការដាក់ទោសនេះគឺត្រូវបានធ្វើសេចក្តីសម្រេចចិត្តពីលោកប្រធានាធិបតីរបស់អាមេរិកលោកបារ៉ាក់អូបាម៉ាហើយនេះជាលើកទីមួយហើយដែលរូបិយប័ណ្ណរបស់អ៊ីរ៉ង់ (Rial) ត្រូវបានជាក្លាយជាគោលដៅនៃការដាក់ទណ្ឌកម្មនេះ។វាត្រូវបានដាក់ប្រកាសឲ្យដឹងចំពោះវិទ្យាស្ថានហិរញ្ញវត្ថុនានានិងអ្នកដែលប្រើប្រាស់រៀលរបស់អ៊ីរ៉ង់នៅក្រៅប្រទេសទាំងអស់នៅពេលដែលការដាក់ទណ្ឌកម្មមួយផ្សេងទៀតទៅលើវិស័យដឹកជញ្ជូនរបស់អ៊ីរ៉ង់សម្រាប់អ្នកដែលកំពុងប្រើប្រាស់នូវមធ្យោបាយទាំងនោះទាំងក្នុងការដឹកជញ្ជូននិងប្រើប្រាស់ផ្ទាល់ខ្លួនផង។
លោកលេខាធិការប្រចាំសេតវិមានអាមេរិក Jay Carney បាននិយាយថាការចចារនៅតែមានបើសិនអ៊ីរ៉ង់ចង់បានខណះដែលប្រទេសមួយនេះជារឿយតែងតែបដិសេធចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនហើយលោកបានបន្ថែមទៀតថាការដាក់ទណ្ឌកម្មនឹងនៅតែបន្តហើយមានលក្ខណថ្មីទៀតប្រសិនអ៊ីរ៉ង់នៅតែពន្យាពេលនិងមិនកែប្រែគោលជំហររបស់ខ្លួននោះទេ៕
https://i1272.photobucket.com/albums/y389/domneng/3D/en_odonnell_0306_620x350_zps42adc126.jpg
មតិយោបល់