ព័ត៌មានជាតិ

មន្ត្រី​បច្ចេកទេស​រដ្ឋបាល​ថ្នាក់ក្រុង​/​ស្រុក ទ​ទូល​បាន​ម៉ូតូ​២​គ្រឿង ពី​(​គ​.​ជ​.​អ​.​ប​) ក្នុង​ខេត្ត​ប៉ៃលិន

​ខេត្ដ​ប៉ៃលិន ៖ ម៉ូតូ​ចំនួន​២​គ្រឿង ត្រួវបាន​ប្រគល់​ឲ្យ​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រុង​/​ស្រុក ដើម្បី​ជិៈម​ប្រើ​ការងារ​ក្នុង​ទិសដៅ តាម​មូលដ្ឋាន ។ ពិធី​ប្រគល់​ម៉ូតូ​នេះ បាន​រៀបចំ​ធ្វើ​នៅ​រសៀល ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្នុង​បរិវេណ​សាលាខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ,​លោកមៀ​វ សា​ម៉ៃ នាយក​រដ្ឋបាល​ស្តីទី​សាលាខេត្ត ,​លោក ចា​វ ខាន់ នាយករង​សាលា​ខេត្ត ព្រមទាំង​មន្ត្រី​(​គ​.​ជ​.​អ​.​ប​) និង​មន្ត្រី​(​ផ​.​អ​៣) ជាច្រើន​រូប​ផង​ដែរ ។​

​លោក មៀវ សា​ម៉ៃ នាយក​រដ្ឋបាល​ស្តីទី​សាលាខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ម៉ូតូ​ដែល​ប្រគល់​ឲ្យ​នេះ​ម៉ាកវីវ៉ា ពណ៌​ក្រហម អត់​ស្លាក​លេខ សេរី​២០១៤ ជា​គម្រោង​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​អភិ​វឌ្ឈន៏ តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បាន​ប្រគល់​ឲ្យ​មន្ត្រី​បច្ចេ​កទេស​រដ្ឋបាល​ថ្នាក់ក្រុង​/​ស្រុក ដើម្បី​បម្រើការ​ស្រប​តាម​ទឹសដៅ​ក្នុង​មូលដ្ឋាន របស់ខ្លយន ។​លោក​បន្តថា​៖ ពិធី​នេះ​មាន​ការចូលរួម​ពី​មន្ត្រី​គម្រោង​ផែនការ អភិ​វឌ្ឈន៏​រយៈពេល​៣​ឆ្នាំ​រំកិល​(​ផ​.​អ​៣)​ផងដែរ ។​

​ថ្លែង​ក្នុង​ឪ​កាស​នោះដែរ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ថា​៖ មន្ត្រី​បច្ចេកទេស​ថ្នាក់ក្រុង​/​ស្រុក ដែល​ទ​ទូល​បាន​ម៉ូតូ​នេះ យក​ទៅ​ប្រើប្រាស់ សូម​មេត្ត​ថែរក្សា ការពារ​កុំឲ្យ​បាត់បង់ និង​ខូច​ខាត់ ដោយ​ប្រការ​អ្វី​ឡើយ យើង​ត្រួវ​ថែរក្សា​វាឲ្យ​ដូច​ជា​របស់​យើង ។ ត្រួវ​ជិៈ​បម្រើ​ការងារ​តាម​មូលដ្ឋាន មិន​ត្រួវ​យក​របស់​ដែល​គេ​ប្រគល់​ឲ្យ​យក​ទៅ​ប្រើប្រាស់​ខុស​គោលដៅ​នោះ​ទេ ៕

2014-09-04_061642

មតិយោបល់