ព័ត៌មានជាតិ

នា​វា​ទេ​សច​រ​ណ៍​នាំភ្ញៀ​វ​ច​ម្រុះជា​តិ​សា​សន៍​​​ជិត​ ​២.​០​០​០នា​ក់​ ចូ​ល​ច​ត​នៅ​កំព​ង់​ផែ​ក្រុង​ព្រះ​សី​ហ​នុ​​​​

ខេត្តព្រះសីហនុ ៖លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែ​មេ​សា​ ​ឆ្នាំ​២​០​១​៥​ ​នា​វា​ទេ​ស​ចរ​​ណ៍មួ​យ​គ្រឿ​ង​មា​ន​ឈ្មោះ​ ​Q​U​E​E​N​ ​E​L​I​Z​A​B​A​T​H​ធ្វើ​ដំ​ណើ​រ​ម​ក​ពី​ប្រ​ទេ​ស​ថៃ​បា​ន​នាំ​ភ្ញៀ​វ​ទេ​ស​ច​រ​ច​ម្រុះ​ជា​តិ​សា​ស​ន៍​​ចំនួ​ន​ ​១​.​៨​៩​៦​នា​ក់​ ​ចូ​ល​ច​ត​នៅ​កំ​ព​ង់​ផែ​អ​ន្ត​រ​ជា​តិ​ក្រុ​ង​ព្រះ​សី​ហ​នុ​ ​ដើ​ម្បី​ធ្វើ​ទ​ស្ស​ន​កិ​ច្ច​រ​យះពេ​​លមួ​យ​ថ្ងៃ​ ​ ​មុ​ន​ពេ​ល​ធ្វើ​ដំ​ណើ​រ​ចា​ក​ចេ​ញ​ទៅ​កា​ន់​ប្រ​ទេ​ស​សិ​ង្ហ​បុ​រី​ ​នៅ​ល្ងា​ច​ថ្ងៃ​ដ​ដែ​ល​នេះ​។​
​លោ​​កវ​រ​ស​នី​យ៍​ឯ​ក​ ​ស៊ា​ង​ ឡេ​ង​ ​បា​ន​ឱ្យ​ដឹ​ង​ប​ន្ត​ថា​ ​Q​U​E​EN​ ​E​L​I​Z​A​B​A​T​H​ ​មា​ន​នា​វិ​ក​បំ​រើ​កា​រងា​រ​ស​រុ​ប​ចំ​នួ​ន​ ​៩៧៣​នា​ក់​ ​ហើ​យ​ភ្ញៀ​វ​ទេ​ស​ច​រ​ច​ម្រុះ​ជា​តិ​សា​ស​ន៌​ចំ​នួ​ន​ ​៣​៥​ស​ញ្ជា​តិ​ផ្សេ​ងគ្នា​ ​ ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា QUEEN ELIZABATH ដែលមានសញ្ជាតិច្រើនជាងគេមាន អង់គ្លេស ៦៣៧នាក់ អូស្រ្តាលី ២៥៩នាក់ ជប៉ុន ២២៧នាក់ អាមេរិក ២១៨នាក់ ក្រៅពីនោះនៅមានភ្ញៀវទេសចរជាច្រើនសញ្ជាតិផ្សេងៗទៀត ហើយភ្ញៀវភាគច្រើនជាមនុស្សដែលមានវ័យចំណាស់ ។
លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ បានបញ្ជាក់ថា នេះជានាវាទេសចរណ៍បរទេសធុនយក្ស ដែលបានចូលចតបោះយុទ្ធការនៅក្នុងលំហសមុទ្រក្រុងព្រះសីហនុ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ហើយនាវា QUEEN ELIZABATH មានគម្រោងចាកចេញពីដែនទឹកកម្ពុជានៅម៉ោង១៧ និង៣០នាទី ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសសឹង្ហបូរី ។ ភ្ញៀវទេសចរទាំងអស់ធ្វើដំណើរឡើងគោកតាមអូប៊រចម្លងជាច្រើនគ្រឿង ដើម្បីដើរទស្សនាចរក្នុងក្រុងព្រះសីហនុពិសេសតាមតំបន់ឆ្មេរ និងរមណីយដ្ឋាននានា ៕

2015-04-01_183442

មតិយោបល់