ព័ត៌មានជាតិ

ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ឥណ្ឌា​កើនឡើង ៥៥០ នាក់​ (Video Inside)

​ញូវដេលី ៖ តាម​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​បានឲ្យដឹង​ថា​ចំនួន​នៃ​អ្នក​ស្លាប់​ដោយសារទឹក​ជំនន់​ភ្លៀង​បាន​កើនឡើង​ដល់ 550 នាក់​និង​មនុស្ស​ជាង 50 000 នាក់​ដែល​បាត់បង់​ផ្ទះសម្បែង​របស់ខ្លួន​។​

​គួរបញ្ជាក់​ថា​តាំងតែ​ពី​ថ្ងៃ​អាទិត្យ​ដែល​ព្យុះ​ភ្លៀង​បាន​បង្អុរ​ធ្លាក់​យ៉ាង​ខ្លាំង​និង​បណ្តាលឲ្យ​មាន​ជា​ទឹកជំនន់​និង​ការបា​ក់ដី​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា​ហើយ​បានសម្លាប់​ទាំង​ប្រជាជន​ក្នុងស្រុក​ទាំង​អ្នក​ដែល​បាន​ធ្វើ​ធម្ម​យាត្រា​សាសនា​និង​បាន​បំផ្លិចបំផ្លាញ​ផ្ទះ​ប្រជាជន​ជាច្រើន​រយ​ខ្នង​។​

​ក្រុម​ទាហាន​ប៉ូលិស​និង​អ្នក​ជួយ​សង្គ្រោះ​នៅតែ​បន្ត​ខិតខំ​ធ្វើ​ការងារ​នៅ​ឡើយ​នៅពេល​ដែល​ត្រូវបាន​គេ​ជឿជាក់ថា​ចំនួន​នៃ​អ្នកស្លាប់​នឹង​បន្ត​ថែមទៀត​។​គ្រោះមហន្តរាយ​ធម្មជាតិ​លើក​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​សហគមន៍​នានា​ទម្លាក់កំហុស​ទៅលើ​សកម្មភាព​មនុស្ស​ជាជាង​ធម្មជាតិ​ពីព្រោះ​ថា​មួយ​រយពេល​ចុងក្រោយ​ដែល​ប្រទេស​ឥណ្ឌា​បាន​អភិវឌ្ឍ​យ៉ាងគំហុក​ទៅលើ​វិស័យ​រុករក​រ៉ែ​ការសាងសង់​អគារ​និង​វិស័យ​ថាមពល​ជាច្រើន​ទៀត​៕​
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/279571-Stranded-people-are-rescued-after-torrential-monsoon-rains_zpsa5811e67.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/India_Floods__systemsdeccanmail1_2_zpsda94a6f6.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/U2_1494222g_zps64c31732.jpg
ទស្សនាវីដេអូ​ដូច​ខាងក្រោមនេះ​៖

មតិយោបល់