ព័ត៌មានជាតិ

ចិន​ក្លាយ​ជា​ទីផ្សារ​លក់រាយ​ធំ​ជាង​គេ​លំដាប់​ទី​២

​ទីផ្សារ​លក់រាយ​នៅក្នុង​ប្រទេស​ចិន​មាន​ការរីកចម្រើន​ខ្លាំង ដោយ​ដល់​ក្លាយ​ជា​ទីផ្សារ​លក់រាយ​ធំ​ជាង​គេ​លំដាប់​ទី​២ ដែល​ទំហំ​នៃ​ពាណិជ្ជកម្ម​មាន​តម្លៃ ៣.៤៤​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ២០១២ ដែល​កាលពី​ឆ្នាំ ២០០៨ មានតម្លៃ ១.៧៧​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើ​យោង​តាម​ការផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម កាលពី​សប្ដាហ៍​មុន​។​
​មន្ទីរ​អ្នកនាំពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុង​រយៈ​ជាង ៥​ឆ្នាំ​មកនេះ ទីផ្សារ​លក់រាយ​នៅក្នុង​ប្រទេស​ចិន បាន​កើនឡើង​ចំនួន ១៦,៣​ភាគរយ​។​
​វិស័យ​លក់រាយ​នៅក្នុង​ប្រទេស​ចិន បាន​ជំរុញ​វិស័យសេដ្ឋកិច្ច​របស់​ចិន​កើនឡើង ៩,៧​ភាគរយ ហើយ​បាន​ផ្ដល់​ឱកាស​ការងារ​ជាង ៦០​លាន​សម្រាប់​អ្នក​ដែល​អត់​ការងារ​ធ្វើ បើ​ធៀប​នឹង​ឆ្នាំ ២០០៨ កើនឡើង ៣៣​ភាគរយ​។​
​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​បាន​យកចិត្តទុកដាក់​បន្ថែម ជំរុញ​ឲ្យ​គុណភាព​នៃ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​៕

china-retial

មតិយោបល់