ព័ត៌មានជាតិ

Neymar ក្បត់​មិត្តស្រី​ឬ បែរ​ជា​ថើប​ជាមួយ​ស្រី​សក់​ទង​ដែង​?

​កាល​ពី​ម្សិលមិញ នៅលើ Instagram បាន​លេច​រូបភាព​ផ្អែមល្អែម​រវាង​កីឡាករ Neymar និង​ស្រី​ម្នាក់​។ នៅក្នុង​រូបភាព​នេះដែរ គេ​ឃើញ​ថា កីឡាករ Neymar បច្ចុប្បន្ន​ជា​កីឡាករ Bacelona បាន​ថើប​យ៉ាង​ត្រេកត្រអាល ជាមួយនឹង ស្រី​ស្រស់ សក់​ទង់ដែង ។​

​រំពេច​ជាមួយនឹង​គ្នា​នោះ អ្នកលេង​អ៊ី​ន​ធឺ​ណេត​លើ​បណ្តាញអ​ន​ឡាញ​ជាច្រើន បាន​ធ្វើ​ការវិភាគ និង ពុះ​ដូច​ទឹក​ទឹក​ដោយ​ចែកចាយ​រូប​បន្ត​គ្នា​។​ពេលបច្ចុប្បន្ន​នេះ​ដែរ កីឡាករ Neymar មាន​ទំនាក់ទំនង​ជាមួយ​នឹង​តារា​សម្តែង Bruna Marquezine ដែល​ជា​ស្រី​ស្រស់​ដែល​មាន​សក់ខ្មៅ​វែង​ដល់​ខ្នង ។ តែ​ទោះជា​យ៉ាង​ណា​វា​នៅតែ​មាន​បញ្ហា​ខណៈដែល​ស្រី​ស្រស់​សក់ខ្មៅ ពណ៌​ទង់ដែង​នេះ មាន​សក់​ខ្លី នេះ​បាន​ថើប​ជាមួយនឹង Neymar នោះ​។​

​កីឡាករ​ដ៏​ល្បីល្បាញ​រូបនេះ​មិន​ត្រឹមតែ​ល្បី​លើ​ទីលាន​បាល់ទាត់​នោះទេ តែ ល្បី​ខាង​ផ្លាស់ប្តូរ​ស្រី​ដូច​ខោអាវ​ផងដែរ ។​កីឡាករ Neymar ក៏​ត្រូវបាន​គេ​សង្ស័យថា កំពុង​ធ្លាក់​ក្នុងស្ថានភាព​អាក្រក់ ដោយ​ក្បត់​មិត្តស្រី​ដ៏​ស្រស់​ស្អាត​របស់ខ្លួន ។​
​ទោះបីជា​យ៉ាងណា Neymar ក៏​បាន​ចេញមុខ​ដោះស្រាយ ថា រូប​នោះ​ជា​មិត្តស្រី​របស់​គាត់​ ដោយ​មាន​ចេតនា ចង់​សាក​ចិត្ត​អ្នកគាំទ្រ​របស់ខ្លួន​តែ​ប៉ុណ្ណោះ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/hon00shtt10713-c39a7_zpsf4f71a76.jpeg
ទស្សនាវីដេអូ ឃ្លិប​​ Neymar កាលនៅ Santos ៖

មតិយោបល់