ព័ត៌មានជាតិ

Nokia Lumia 520 លក់ដាច់​ជាងគេ​បំផុត (មានវីដេអូ)

​ក្រុមហ៊ុន Nokia និង Microsoft បាន​ញញឹម​ស្ទើរតែ​បិទមាត់​មិន​ជិត​នោះទេ នៅពេលដែល​ទទួលបាន​ព័ត៌មាន​ថា ស្មា​ត​ហ្វូ​ន Nokia Lumia 520 ជា​ស្មា​ត​ហ្វូ​ន​ដែល​លក់បាន​ច្រើនជាង និង​មាន​ប្រជាប្រិយភាព​ជាងគេ​។​
​យោងតាម​របាយការណ៍​ចុងក្រោយ​របស់ AdDuplex បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ Windows Phone មានតែ Nokia Lumia 520 ប៉ុណ្ណោះ​ដែល​លក់បាន​ច្រើនជាងគេ​។​
​ស្មា​ត​ហ្វូ​ន Nokia Lumia 520 បានបង្ហាញ​ខ្លួន​កាលពី​ខែកុម្ភៈ នៅក្នុង​ព្រឹត្តិការណ៍ MWC នៅ​អេ​ស្ប៉ា​ញ ដោយ​វា​ជា​ស្មា​ត​ហ្វូ​ន​ដែល​ស្ថិតនៅក្នុង​លំដាប់​ពពួក​ស្មា​ត​ហ្វូ​ន​តម្លៃ​មធ្យម​។​
​លទ្ធផល​នៃ​ការស្រាវជ្រាវ​បានបង្ហាញ​ថា ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ដែល​ប្រើ Windows Phone ទាំងអស់​ដែល​បាន​លក់ មាន Lumia 520 ចំនួន ១៣,៣​ភាគរយ Lumia 920 ចំនួន ១១,៨​ភាគរយ Lumia 620 ចំនួន ៩,៦​ភាគរយ Lumia 710 ចំនួន ៩,៦​ភាគរយ Lumia 800 ចំនួន ៨,៤​ភាគរយ Lumia 820 ចំនួន ៧,១​ភាគរយ Lumia 610 ចំនួន ៦,១​ភាគរយ Lumia 720 ចំនួន ៤,៦​ភាគរយ Lumia 900 ចំនួន ៣,៨​ភាគរយ HTC 8X ចំនួន ៣,៧​ភាគរ នៅសល់​ពីនេះ ជា​ម៉ូ​ដែល​ផ្សេងៗ​៕

Nokia Lumia 520

មតិយោបល់