ព័ត៌មានជាតិ

អ្នកទោស​កេន​យ៉ាខាំ​អា​អូនតូច​ខ្លួនឯង​ដោយសារគេ​មិន​ដោះលែង​នៅ​ថ្ងៃ​បុណ្យ​ណូអែល​

​ដោយសា​តែ​ជម្ងឺ​ធ្លាក់​ទឹកចិត្ត​បានធ្វើឲ្យ​អ្នកទោ​សវ័យ​ជំទង​នៅក្នុង​ប្រទេស​កេ​នយ៉ាម្នាក់​ខាំ​អា​អូន​តូច​ខ្លួនឯង​បោះចោល​នៅក្នុង​គុក​។ បើ​យោង​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា ក្មេង​ជំទង់​នោះ​មានឈ្មោះ Francis Karuri វ័យ ១៥ ឆ្នាំ​ជា​អ្នកទោស​នៅ​គុក Uhuru ប្រទេសកេន​យា​។ ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​គាត់​សង្ឍឹមថា​នឹង​ត្រូវ​បាន​លើកលែង​ទោស​នៅ​ថ្ងៃ​បុណ្យ​ណូអែល​។ ទោះជា​យ៉ាងណា​បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា​គាត់​មិន​មាន​នៅក្នុង​បញ្ជី​នៃ​អ្នកទោស​ដែល​ត្រូវ​លើកលែង​ទេ ដោយ​ដឹងថា​ខ្លួន​មិន​ទាន់​រួច​ទោស Karuri បាន​ប្រាប់​មិត្តភក្តិ​ជិតស្និទ្ធ​នៅក្នុង​ពន្ធ​ធនាគារ​ថា​គាត់​មិន​ត្រូវការ​វា​ទៀត​ទេ ដូច្នេះ​ហើយ​គាត់​បាន​ខាំ​អា​អូន​តូច​របស់​ខ្លួន​រហូតដល់​ដាច់​។ ក្រោយ​ពី​អ្នកយាម​ឃើញ​ហេតុការណ៍​បែប​នេះ​ក៏​ប្រញាប់​បញ្ចូន Karuri ទៅកាន់​មន្ទី​ពេទ្យ​ជាតិ​កេន​យ៉ា ដើម្បី​សង្គ្រោះបន្ទាន់​។ វេជ្ជបណ្ឌិត​បាន​និយាយថា Karuri សន្លប់​ដោយសារតែ​ការបាត់បង់​ឈាម​ច្រើនពេក តែ​ជា​អកុសល​លិង្គ​របស់គាត់​មិន​អាច​សង្គ្រោះបាន​ដោយសារ​តែ​វា​ធ្លាក់​ដាច់​ប្រហែលជា ១៣ ម៉ោង ទៅហើយ​៕
kenya

មតិយោបល់