ក្លិបតោខៀវ កំពុងផ្លាស់ប្តូរជំហានរបស់ខ្លួន ដោយកៀកជិត ដើម្បីចុះហត្ថលេខា ទិញយកកីឡាករកំពូលក្លិប Barcelona កីឡាករ Lionel Messi បន្ទាប់ពីគូប្រជែងសំខាន់ពីររបស់ខ្លួន កំពុងតែត្រៀមសំណើរដែរ នោះ ។ នេះបើយោតាមសារព័ត៌មាន មេត្រូ ចុះផ្សាយនៅថ្ងៃទី ២៥ ខែ វិច្ឆិកានេះ ។
តោខៀវ កំពុងតែបង្ហាញមុខមាត់យ៉ាងច្បាស់ នៅពីមុខគូប្រជែងរបស់ខ្លួន ដោយចង់នាំយកកីឡាករ Messi ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ ស្រាប់តែ មេឃខៀវចេញមុខបដិសេធ ចំពោះ ព័ត៌មានដែលចុះផ្សាយថា ខ្លួនចង់នាំយកកឡាករ រូបនេះ ។ ដូចគ្នានេះដែរ លោក Pep Guardiola អ្នកចាត់ការទូទៅក្លិប Bayern Munich ក៏បានធ្វើការច្រានចោលនូវព័ត៌មាន នេះដែរ និងប្រាប់ដល់សារព័ត៌មានវិញថា គាត់ចង់ឲ្យ Messi លេងឲ្យ Barcelona ក្នុងមួយជីវិតរបស់គាត់ ។
ក្លិប មេឃខៀវ និង Bayern ត្រូវបានគេមើលឃើញថា ជាក្លិបគូប្រជែងដ៏សំខាន់ ដើម្បីទិញ កីឡាកររូបនេះ តែពេលនេះ ជាក់ណាស់មានតែតោខៀវនោះទេ ដែលមានលទ្ធភាព ទិញ ដោយដាក់សំណើរ ២០០ លានផោន ប្រហែល ៣១៤ លានដុល្លារ ៕
មតិយោបល់