កាលពីថ្មីៗនេះ ស្ថាប័នវិភាគទិន្នន័យអន្តរជាតិ IDC បានបង្ហាញពីរបាយការណ៍តួលេខនៃការលក់ Tablet នៅក្នុងត្រីមាសទី២ឆ្នាំ ២០១៣។
នៅក្នុងរបាយការណ៍បានបង្ហាញឲ្យដឹងថា ការលក់ iPad របស់ក្រុមហ៊ុន Apple មានចំនួន ៣២,៤ភាគរយ បើធៀបទៅនឹងត្រីមាសដូចគ្នាឆ្នាំកន្លងទៅធ្លាក់ចុះ ១៤,១ភាគរយ ចំណែក Samsung វិញមានចំនួន ១៨ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុនកើនឡើង ២៧៧ភាគរយ។
នៅក្នុងត្រីមាសទី២ ឆ្នាំ ២០១៣ ក្រុមហ៊ុន Apple លក់ iPad បានចំនួន ១៤,៦លានគ្រឿង រីឯ Samsung លក់បាន ៨,១លានគ្រឿង។
គួរបញ្ជាក់ផងដែរថា របាយការណ៍ដែល IDC បានបង្ហាញនេះគឺដូចគ្នាទៅនឹងរបាយការណ៍របស់ក្រុមអ្នកវិភាគ Canalys និង Strategy Analytics ដោយខុសគ្នាបន្តិចបន្តូចប៉ុណ្ណោះ៕
មតិយោបល់