ព័ត៌មានជាតិ

បុរស​ម្នាក់​លាក់ iPhone ចំនួន ៦៦ គ្រឿង​ជុំ​វិញ​ខ្លួន​ដើម្បី​គេច​ពី​ព័ន្ធ

ទូរស័ព្ទ iPhone ចំនួន ៦៦ គ្រឿង​ ដែល​បុរស​ម្នាក់​រុំ​ជាប់​នឹង​ខ្លួន ដើម្បី​គេច​ពី​បង់​ព័ន្ធ​ត្រូវបាន​គេ​ឃាត់ខ្លួន​។​
​ទូរស័ព្ទ iPhone និង​ឧបករណ៍​ផ្សេងទៀត បរស់ Apple ដែល​រត់គេច​ព័ន្ធ កំពុង​តែ​ចោទ​ជា​បញ្ហា នៅ​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទស​ចិន​។​​ជាមួយ​នឹង​តម្រូវការ​ទីផ្សារ​ផលិតផល ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​ចិន ដូច្នេះ​បញ្ហា​គេច​ព័ន្ធ​ពី​ដែល​មាន​តម្លៃ នៅតែ​ជា​ចំណុច​យ៉ាង​ក្តៅគគុក​នៅ​ក្នុង​ប្រទេស​នេះ ជាមួយ​នឹង​ករណី​នេះ​។​

​ប្រភព​ព័ត៌មាន​ពី iPhone បានឲ្យដឹងថា អ្នករត់​ព័ន្ធ​ទូរស័ព្ទ ភាគច្រើន យកចេញ​ពី ហុងកុង ដោយ​ឆ្លងកាត់ Shenzhen ប្រទស​ចិន ដែល​ជា​តំណាក់កាល​ចុងក្រោយ​។ បើទោះបីជា​ហុងកុង​ជា​ផ្នែក​មួយ​នៅក្នុង​ប្រទេស​ចិន ក៏ប៉ុន្តែ ច្បាប់​នៅ​ហុងកុង​ខុសពី​ច្បាប់​នៅក្នុង​ប្រទេស​ចិន ដែល​ធ្វើឲ្យ រាជរដ្ឋាភិបាល​ទាំង​ពីរ ពិបាក​នឹង​គ្រប់គ្រង​លើ​បញ្ហា​នេះ ដោយ​សំអាង​លើ​ការបង់​ព័ន្ធ​នៅ​ហុងកុង ថោក​ជាង​នៅ​ចិន ហើយក៏​ជា​ដើមចម​ធ្វើឲ្យ​មាន​ករណី​នេះ​កើត ឡើង ដើម្បី​ទទួលបាន​ផលចំណេញ​ពី​ហុងកុង​នេះ​។​
iPhone
​ជាក់ស្តែង​បុរស​ម្នាក់​ដែល​នាំ iPhone ចំនួន ៦៦ គ្រឿង ដោយ​រុំ​នៅលើ​ខ្លួន ដោយ​ប្រើប្រាស់​បា្ល​ស្ទី​កនោះ ខណៈពេល​ដែល​ឆ្លងកាត់ Luohu ដែល​ជា​ព្រំដែន នៅ​ចន្លោះ​ហុងកុង និង Shenzhen ។ ជាមួយនឹង​គ្នា​នោះ​ដែរ​មន្ត្រី​ព្រំដែន​សង្កេតឃើញថា បុរស​នេះ​មាន​លក្ខណៈ​ខុស​ប្រក្រតី ដោយ​ឆែកឆេ រក​ស្ទើរតែ​មិនឃើញ ខណៈ​ដែល​រក​ឃើញ​ធ្វើឲ្យ​មន្ត្រី​ប៉ូលិស ស្ទើរតែ​មិន​ជឿថា បុរស​រូប​នេះ លាក់ ទូរស័ព្ទ ចំនួន ៦៦ គ្រឿង ដែល​រុំ​ជុំវិញ​ខ្លួន​ដោយ​ប្រើប្រាស់​ប្លា​ស្ទីក​សោះឡើយ​។​​មិន​យូរ​ប៉ុន្មាន​ពី​រឿងក្តី​នេះ ប្រហែលជា ៥ នាទី គេ​បាន​រឹបអូស​ព័ន្ធ​ផ្សេងទៀត ដែល​ព្យាយាម​គេច​នៅ​ព្រំដែន​នេះ ជាមួយ​ទូរស័ព្ទ iPhone ចំនួន ១៦ គ្រឿង​។​

​បើ​យោង​ទៅតាម​អាជ្ញាធរ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី ៨ ខែ សីហា ពួកគេ​បាន​ចាប់ខ្លួន​អ្នក​រត់​គេច​ព័ន្ធ iPhone 4 រហូតដល់​ទៅ ២២២ គ្រឿង គ្រាន់តែ​រយៈពេល ៣០ នាទី​តែប៉ុណ្ណោះ​។​
​ថ្មីៗ​នេះដែរ កាលពី​ខែ មិនា ឆ្នាំនេះ មន្ត្រី​គយ​នៅ Shenzhen, Guangdong ប្រទេស​ចិន​ក៏​ឃាត់ខ្លួន​អ្នកដំណើរ​ម្នាក់ ដោយ​ប្រើប្រាស់​ថង់ប្លាស្ទិក ដោយ​រត់គេច​ព័ន្ធ iPhone រហូតដល់​ទៅ ១០០ គ្រឿង ដោយ​រុំ​ជុំវិញ​រាងកាយ​របស់គេ​៕

មតិយោបល់