ព័ត៌មានជាតិ

ទូរស័ព្ទ Xperia Z1 របស់ ក្រុមហ៊ុន Sony ជា​កំពូល​ទូរស័ព្ទ​មាន​កាមេរ៉ា​ធំ ហើយ​ធន់​នឹង​ទឹក​

​នៅ​ខែ ក្រោយ​នេះ​ដែរ យើង​នឹង​បានឃើញ ទូរស័ព្ទ ដ៏​ឆ្លាត​វៃ​បន្ទាន់​សម័យ​ថ្មី​របស់​ក្រុមហ៊ុន Sony នឹង​ដំណើរការ Xperia Z1 ក្នុងចំណោម​ផលិតផល​ដែល​កំពុង​ចែកចាយ​លើ​ទីផ្សារ​ឧស្សាហកម្ម​បច្ចេវិទ្យា​ពិភពលោក​។​

​ថ្មីៗ​នេះដែរ ខាង​ក្រុមហ៊ុន Sony ដែលជា​ក្រុមហ៊ុន​យក្ស បច្ចេវិទ្យា បានបង្ហាញ​រូបភាព​ថ្មី ទាក់ទង នឹង ទូរស័ព្ទ Xperia Z1 នេះ ដោយ​មាន​កាមេរ៉ា 20.7 មេហ្គា​ភិ​ច​សែ​ល ។ ទូរស័ព្ទ​ឆ្លាត​វៃ​នេះដែរ វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ជប៉ុន ដែល​មនុស្ស​ជាច្រើន​កំពុង​រងចាំ​ប្រើប្រាស់​ផលិតផល​មួយ​នេះ ។​

​របាយការណ៍​នៅពេល​ថ្មីៗ​នេះដែរ ដោយ​ជន្ល​រូបភាព ដោយ​ជាក់លាក់ ទាក់ទិន​នឹង Xperia Z1 ដោយ​បំពាក់​ជាមួយនឹង​ឧបករណ៍​ដែល​ធន់​នឹង​ការ​ត្រូវ​ទឹក ឬ​ធ្លាក​ទឹក​។​
​ប្រភពព័ត៌មាន​ដែល​ហែក​ព័ត៌មាន​នេះ​ចេញ​បានឲ្យដឹងថា សម្រាប់ Xperia Z1 នេះ​ដែរ​នឹងមាន ៣ ពណ៌​ក្នុងនោះ​មាន​ព័ត៌ ខ្មៅ ស្វាយ និង​ស ដែល​ផ្នែក​ខ្នង​ធ្វើ​ចេញពី​លោហៈធាតុ​ដ៏​រឹងមាំ​។​
​ទូរស័ព្ទ Xperia Z1 នេះ​ដែរ​ត្រូវ​បាន​ប្រើប្រាស់ ប្រព័ន្ធ​ដំណើរការ quad-core Snapdragon 800 អង្គ​ចងចាំ ២ ជី និង​ទំហំ​អេក្រង់ ៥ អ៊ីង និង​ម៉ាស៊ីន​ដំណើរការ Android OS 4.2.2 Jelly Bean ។​
​ខាង​ក្រុមហ៊ុន Sony ក៏​បាន​រំពឹង​ផងដែរ​ថា សម្រាប់ Xperia Z1 នេះដែរ នឹង​ចេញ​នៅ​ថ្ងៃ​ទី ៤ ខែ កញ្ញា ខាងមុខ ទន្ទឹម​នឹង Galaxy Note 3 របស់ ក្រុមហ៊ុន Samsung ចេញ​ផងដែរ​៕​
1377336534463

1377336534460

មតិយោបល់