ព័ត៌មានជាតិ

ឆ្មារ​ដែល​មាន​រោម​វែង​ជាង​គេ​លើ​លោក​

Meow Colonel ជា​ឆ្មារ​ដែលមាន​រោម​វែង​ជាង​គេ​នៅលើ​លោក ហើយ​ត្រូវ​បាន​ជាប់​នៅក្នុង​កំណត់ត្រា​ពិភពលោក​ក្នុងពេល​ថ្មីៗ​នេះ​។ ឆ្មារ​មួយ​ក្បាល​ដែល​មាន​រោម​ប្រវែង 22.87 សងទីម៉ែត្រ ស្មើនឹង 9 អ៊ី​ញ ត្រូវ​បាន​ឈ្នះ​កំណត់ត្រា​ពិភពលោក​នៅ​ក្នុង​សៀវភៅ Guinness នៅ​ថ្ងៃ​ទី 12 ខែ​កញ្ញា 2014 ។​
colonel-meow--guinness-world-records-1
​លោក Anne Marie Avey ដែល​ជា​ម្ចាស់​ឆ្មារ​នេះ​បាន​និយាយថា គាត់​បាន​ដឹង​រួចរាល់​ហើយ​ថា​វា​ជា​ឆ្មារ​ដ៏​ល្អ​ជាងគេ​បំផុត​នៅលើ​ពិភពលោក ហើយ​ត្រូវ​បាន​ជាប់​កំណត់ត្រា​ពិភពលោក​ក្នុង​សៀវ Guinness ។ ការ​វាស់​ប្រវែង​រោម​ឆ្មា​របស់​គាត់​ត្រូវាស់​ដោយ​គ្រូពេទ្យ​សត្វ ដែល​ពឹងផ្អែក​ទៅលើ​ប្រវែង​ជា​មធ្យម​ចំនួន​10 ស​សៃ​។​
​យើង​មាន​មោទនៈភាព នឹង​រីករាយ​ចំពោះ​ឆ្មារ​មួយ​ក្បាល​នេះ ដែល​បាន​ចូល​ក្នុង​គ្រួសារ Guinness ដែល​ជា​កំណត់ត្រា​ថ្មី​សម្រាប់​ពិភពលោក​៕
ទស្សនាវីដេអូឃ្លិប​​ដូចខាង​ក្រោមនេះ​៖

មតិយោបល់