លោក Steve Ballmer នឹងចាកចេញពីក្រុមហ៊ុន Microsoft ក្នុងពេលឆាប់ៗនេះ ដូច្នេះក្រុមហ៊ុននៅតែបន្តការស្វែងរកនាយកប្រតិបត្តិថ្មីមកជំនួស ឥឡូវនេះគេកំពុងសម្លឹងមើលក្នុងចំណោមបេក្ខជនទាំងខាងក្នុង និងខាងក្រៅក្រុមហ៊ុន។
Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយថា កំពុងតែស្វែងរកអ្នកស្នងតំណែងថ្មីជំនួសលោក Steven Ballmer មិនគួរប្រើរយៈពេលច្រើនជា 12 ខែនោះឡើយ។ ប៉ុន្តែបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយ ដោយដកស្រងចេញពីប្រភព AllThingsD បានឲ្យដឹងថា នេះជារឿងដ៏សំខាន់ក្នុងការប្រកាសជ្រើស នាយកប្រតិបត្តិថ្មីឲ្យបានឆាប់។

គ្មានព័ត៌មានលម្អិតណាមួយដែលបញ្ជាក់ថា អ្នកអាចជំនួសលោក Steve Ballmer នៅឡើយទេ ក៏ប៉ុន្តែរបាយការណ៍ដែលបានបញ្ជាក់ពីក្រុមប្រឹក្សាភិបាលចង់បានអ្នកគ្រប់គ្រងថ្មីក្នុងពេលឆាប់ៗដែលអាចធ្វើទៅបាន ក្នុងគោលបំណងដើម្បីឲ្យក្រុមហ៊ុនត្រឡប់មកដូចដើមវិញ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford អាចចូលរួមជាមួយក្រុមហ៊ុន Microsoft សម្រាប់តួនាទីជានាយកប្រតិបត្តិបណ្តោះអាសន្ន ប៉ុន្តែពាក្យចចាមអារាមនេះ ត្រូវបានគេបដិសេធរួចហើយ ដោយបុរសម្នាក់នៅពីក្រោយនៃក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅអាមេរិក៕
មតិយោបល់